តូចចិត្តប្រពន្ធរត់ចោល ទៅសុំបន្ទប់អ្នកស្គាល់គ្នាសម្រាក បែជាសង្ងំចងកសម្លា.ប់ខ្លួនទៅវិញ

0 0
Read Time:2 Minute, 38 Second

ភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីប្រពន្ធសម្រាលកូនហើយរត់គេចទៅបាត់ តូចចិត្តផឹកសុីស្រវឹង រត់ទៅសុំបន្ទប់អ្នកស្គាល់គ្នាសម្រាក បែជាសង្ងំចងកសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបន្ទប់ជួលជាន់ទី១ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពបុរសខាងលើមាន ឈ្មោះ រ៉ា ភូម៉ារិទ្ធិ ហៅ តាវែង អាយុ២៧ឆ្នាំ មុខរបរកម្មករលាងរថយន្ត ធ្លាប់ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅឯភូមិជន្លោង ឃុំស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ។តាមប្រភពពីពលរដ្ឋ អ្នកធ្លាប់ស្គាល់ បានឲ្យដឹងថា បុរសខាងលើបន្ទាប់ពីប្រពន្ធកូចខ្ចី ហើយរត់ចុះចោលបាត់ រយៈពេល១ខែហើយ ការងារជាកម្មករលាងរថយន្ត ក៏ធ្វើការមិនច្បាស់លាស់ ដើរផឹកសុី ហើយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បុរសខាងលើបានសុំឈប់ពីការងារ តែមិនបានទៅណាទេ ស្នាក់អាស្រ័យតាមបន្ទប់ ផ្ទះអ្នកស្គាល់គ្នា លុះដល់ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានទៅសុំបន្ទប់បុរសម្នាក់ ជាអ្នកស្គាល់គ្នា កន្លែងកើតហេតុ ស្នាក់អាស្រ័យ សម្រាកសិន ដល់ល្ងាចឡើង ផឹកសុីជាមួយអ្នកក្នុងភូមិ រហូតដល់ស្រវឹង ឡើងទៅដេកបាត់ ខណៈដែលម្ចាស់បន្ទប់ជាប់រវល់ទៅធ្វើការ ស្រាប់តែដល់វេលាម៉ោង៩និង១៥នាទីយប់ថ្ងៃដដែល ម្ចាស់បន្ទប់វិលមកវិញ ស្រាប់តែឃើញបុរសរូបនេះចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកទៅវិញ ទើបបង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋ អ្នកភូមិហួសចិត្ត ត្បិតសុំបន្ទប់គេសម្រាកសោះ ចុះហេតុអ្វីបែជាធ្វើបែបនេះ ។សពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចមូលដ្ឋាន ជំនាញ ពិនិត្យកោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយធ្វើអត្តឃាត រួចទំនាក់ទំនងទៅក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *