បុរសម្នាក់ស្វាងស្រាចែស ក្រោយជិះម៉ូតូបុកBMW គេ ទារសំណង 3000$

0 0
Read Time:1 Minute, 58 Second

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូ ក្នុងស្ថានភាពស្រវឹង ទៅបុក រថយន្ត ស៊េរីទំនើប BMW ដែលបេីកបរ ដោយជនជាតិចិន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០១:៤០នាទីយប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីទីតាំង កន្លែងកេីតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់ បេីក ម៉ូតូ ម៉ាក ឌ្រីមសង់ ០១០ ពាក់ស្លាកលេខ សៀមរាប:1J 7073 បេីកបរ ទិសដៅពីជេីង ទៅត្បូងស្រាប់តែមកដល់កន្លែងចំណុច កេីតហេតុបានបុករថយន្ត ម៉ាក BMW ពណ៌ខ្មៅមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AQ:2728 ដែលបេីកបរ ទិសដៅពីលិចមកខាងកេីតចំ ចំហៀងទ្វារ រងការខូចខាត និងបែកកញ្ចក់ ខាងឆ្វេង។ ភ្លាមៗម្ចាស់រថយន្តអោយ ភាគីខាងម៉ូតូ ចាកចេញពីកន្លែងកេីតហេតុហេីយតែម្ចាស់ម៉ូតូមិនព្រមទៅ ស្រាប់តែភាគីខាងរថយន្ត បានទាមទារ សំណង 3000$ ពេលនោះអ្នកជិះម៉ូតូវិលមុខចង់ខ្យល់ចាប់ ព្រោះ មិនមានលុយ គ្រប់សម្រាប់សងសំណងម្ចាស់រថយន្ត។ក្រោយពេលកេីតហេតុ ដោយសារម្ចាស់ម៉ូតូ មិនមានលទ្ធភាព សងទៅ ខាងភាគីរថយន្ត ទេីប សមត្ថកិច្ច ជំនាញ ចរាចរណ៍នៃ អធិដ្ឋាននគរបាល ខណ្ឌដូនពេញ ចុះមក វាស់វែង រួចយកមធ្យោបាយទាំង២ទៅរក្សា ទុករង់ចាំការដោះស្រាយ នៅពេលក្រោយ៕

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *