សាំយ៉ុងច្រឡំជាន់ហ្គាបោលស្ទុះបុកម៉ូតូ បន្តបុកធ្លាយទ្វាររបងសាលា ឆ្លងផ្លូវធ្លាក់ចូលប្រឡាយទឹកស្អុយ

0 0
Read Time:1 Minute, 48 Second

ភ្នំពេញ ៖ រថយន្តសាំយ៉ុងសម្រាប់ដឹកសិស្សសាលាមួយគ្រឿង អ្នកបើកបរធ្វេសប្រហែស ជាន់ហ្គាច្រឡំ បោលបុកម៉ូតូហុងដាវ៉េវ រួចបន្តបុកទ្វាររបងសាលា ចេញដល់ក្រៅឆ្លងផ្លូវ ជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ សំណាងល្អមិនបង្កឲ្យអ្នកណារងរបួស ខូចខាតតែទ្រព្យសម្បត្តិ ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង មុខសាលាហ្គ្រីនហូម ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពិធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2T-2010 ជារថយន្តរបស់សាលាហ្គ្រីនហូម សម្រាប់ដឹកសិស្ស បញ្ឆេះបើកនៅខាងក្នុងសាលា សង្ស័យច្រឡំជាន់ហ្គា ទើបបោលស្ទុះបុកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1X-2519 ចតទុកពីមុខរថយន្តនៅក្នុងសាលា បណ្តាលឲ្យបាក់កង់មុខ ហើយបោលបុករបងទ្វារសាលា បាក់ធ្លាយចេញទៅក្រៅ ឆ្លងផ្លូវ ជ្រុលទៅធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ សំណាងហើយមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ខូចខាតតែទ្រព្យសម្បត្តិខ្លួនឯង។

ក្រោយកើតហេតុ មានតែរករថយន្តស្ទូចលើកយករថយន្តទៅជួសជុលដោយខ្លួនឯង ខណៈដែលមិនបង្កដល់អ្នកដទៃ ៕

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *