ជិះម៉ូតូបុករថយន្តford នៅក្រោមស្ពានអាកាស7 មករារបួសធ្ងន់ស្រាល២នាក់

0 0
Read Time:1 Minute, 51 Second

ភ្នំពេញ ÷ យុវជនពីរនាក់រងរបួសធ្ងន់ស្រាល ក្រោយបើកម៉ូតូទៅបុករថយន្ត ford មួយគ្រឿងនៅក្រោមស្ពាន អាកា ស 7មករា កាលពីវេលាម៉ោង 1:00 យប់រំលងអាធ្រាតឈានចូលថ្ងៃទី 12 ខែវិច្ឆិកាឆ្នាំ 2022 ក្នុងសង្កាត់ទឹកល្អក់មួយ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់បើករថយន្ត ford មួយគ្រឿង ពណ៌ទឹកក្រូច ពាក់ស្លាកលេខព្រៃវែង 2B-3555 ធ្វើដំណើរតាមបណ្ដោយផ្លូវ 271 លុះមកដល់ក្រោមស្ពានអាកាសប្រាំពីរមករា ក៏បើកឆ្លងចូលផ្លូវ 598 ក៏មានយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1IV-5459 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច មកបុកពេញទំហឹងចំផ្នែកខាងមុខ បណ្ដាលឲ្យរថយន្តក្រពិត ឯម៉ូតូរងការខូចខាតខ្ទិចមួយកំណាត់មុខដួលពេញផ្លូវ ឯអ្នកបើកបររួមជាមួយនឹងអ្នករួមដំណើរពីក្រោយ រងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុ ក៏មានវត្តមានរបស់សមត្ថកិច្ចជំនាញ នគរបានចរាចរណ៍ផ្លូវគោកខណ្ឌទួលគោក បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចនាំយករថយន្ដនិងម៉ូតូ យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *