ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូអមក្បួនគណៈប្រតិភូ និងរថយន្ត២គ្រឿងបុកគ្នា

0 0
Read Time:1 Minute, 33 Second

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅត្រង់ចំណុចម្តុំស្ពាននាគ ជិតវត្តភ្នំ រវាងម៉ូតូអមការពារសុវត្ថិភាពដំណើររបស់គណៈប្រតិភូ និងរថយន្តចំនួន ២គ្រឿងបណ្តាលឱ្យម៉ូតូ និងរថយន្តចំនួន១គ្រឿងរងការខូចខាតនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា «នេះជាករណីគ្រោះថ្នាក់ធម្មតា មិនមែនជាការគ្រោះថ្នាក់ពេលនាំក្បួននោះទេ ព្រោះគាត់ជិះទៅកាន់ទីតាំងដើម្បីដឹកនាំក្បួន»។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបាននាំយករថយន្តទាំងពីរគ្រឿងនោះបញ្ជូនមកការិយាល័យចរាចរណ៍។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះពុំបានធ្វើឱ្យអ្នកដំណើររងរបួសធ្ងន់ធ្ងរឡើយ ពោលគ្រាន់តែរងការខូចខាតម៉ូតូ និងរថយន្ត។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា៨១ បានចែងថា ជនណាបើកបរមិនគោរពសញ្ញាបញ្ជារបស់មន្ត្រីមានសមត្ថកិច្ចការពារក្បួនដំណើរគណៈប្រតិភូ ឬថ្នាក់ដឹកនាំជាន់ខ្ពស់បង្កការខូចខាតដល់យានយន្តរបស់ក្បួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨សែនរៀលទៅ ៤លានរៀល៕

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *