អធិការក្រុងបាវិត គ្មានចិត្តបង្ក្រាបល្បែងបន្តិចសោះ បណ្ដែតបណ្ដោយឲ្យទីតាំងមួយចំនួនដល់ក្រុមអ្នកលេងល្បែងនិងអ្នកបង្កើតល្បែងយ៉ាងអាណាធិបតេយ្យតាមបណ្តោយជាតិលេខ១។

0 0
Read Time:3 Minute, 48 Second

បើតាមការលើកឡើងរបស់ភ្នាក់ងារអង្គភាពkcsm tv news បានឱ្យដឹងថានេះគ្រាន់តែជាទីតាំងមួយចំនួនដែលត្រូវបានចុះទៅដល់ផ្ទាល់តែប៉ុណ្ណោះ ចំពោះទីតាំងផ្សេងៗទៀត ដែលភ្នាក់ងារសារព័ត៌មានយើងមិនទាន់បានចុះទៅដល់និងផ្តិតយករូបភាពគឺនៅមានច្រើនទៀត អង្គភាព kcsmtv new សន្យាថានឹងចុះទៅដល់ទីតាំងទាំងនោះហើយនិងផ្សព្វផ្សាយជូនមហាជនក៏ដូចជាថ្នាក់ដឹកនាំជ្រាបជាព័ត៌មានផងដែរ។


ជុំវិញទីតាំងភ្នាល់ល្បែងទាំង 6 កន្លែងខាងលើ អង្គភាពkcsm tv news សូមស្នើដល់លោកអធិការក្រុងបាវិតខេត្តស្វាយរៀង សុំមេត្តាមានចំណាត់ការទៅលើទីតាំងទាំងនោះ និងក្រុមអ្នកប្រព្រឹត្តល្បែងផងទាន ដោយហតុថា ល្បែងទាំងនោះមិនត្រូវបានផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាននោះទេផ្ទុយទៅវិញវាបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមមូលដ្ឋាន ដោយបាត់បង់ទ្រព្យសម្បត្តិនិងមានការចាញ់ប្រាក់ជាច្រើនថែមទៀតផង ធ្វើឲ្យមនុស្សខ្ជិលរកការងារធ្វើ មួយថ្ងៃមួយថ្ងៃគ្មានគិតអ្វីក្រៅតែអំពីរកវិធីណាបានលុយមកលេងល្បែង មិនតែប៉ុណ្ណោះអង្គភាពយើងសូមស្នើដល់លោកអធិការក្រុងបាវិតថា ល្បែងទាំងនេះគឺវាផ្ទុយនឹងបទបញ្ជារបស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញនូវគោលនយោបាយភូមិឃុំសុវត្ថិភាពទាំង 9 ចំណុច ដូច្នេះសូមលោកអធិការក្រុងបាវិតជ្រាបជាព័ត៌មានផងទាន។


ហើយបើតាមការលើកឡើងពីប្រភពពីប្រជាពលរដ្ឋទៅវិញ ភាគច្រើនពួកគាត់បានយល់ថា ទីតាំងល្បែងនឹងអ្នកលេងល្បែងទាំងនោះមិនគួរត្រូវបានការគាំទ្រពីមន្ត្រីមូលដ្ឋានឬក៏សមត្ថកិច្ចជំនាញនោះទេ ដោយពួកគាត់និយាយថា នៅពេលដែលផ្ដល់ទីតាំងក៏ដូចជាឲ្យអ្នកលេងល្បែងទាំងនោះប្រព្រឹត្តល្បែងនៅតាមូលដ្ឋាន គឺធ្វើឱ្យបាត់បង់សុវត្ថិភាពក្នុងមូលដ្ឋានបង្កជាអសន្តិសុខផ្សេងៗដូច្នេះគាត់សំណូមពរដល់លោកអធិការក្រុងបាវិតធ្វើយ៉ាងណាជួយបង្ក្រាបទីតាំងល្បែងទាំងនោះផងដើម្បីបញ្ជាសមហន្តរាយផ្សេងៗកើតឡើងដោយយថាហេតុ។

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *