សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជាក់​ជំ​ហរ​ក​ម្ពុជា​​លើ​គោលនយោ​បាយ​ចិន​តែមួយ

0 0
Read Time:2 Minute, 25 Second

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ចំពោះការអនុវត្តគោលនយោបាយចិនតែមួយ និងប្រឆាំងដាច់ខាតរាល់ពាក្យសម្តី ឬសកម្មភាពណាមួយដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។គោលជំហររបស់នាយករដ្ឋមន្ត្រីលើការអនុវត្តគោលនយោបាយចិនតែមួយ ។
ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​សម្តេច ហ៊ុន សែន និង​លោក Liu Jianchao ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​បក្ស​កុម្មុយនិស្ត​ចិន។យោងតាមខ្លឹមសារដកស្រង់ដោយស្ថានទូតចិនប្រចាំនៅកម្ពុជា ក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Liu បានពិភាក្សាអំពីបញ្ហាប្រឈម និងភាពស្មុគស្មាញនៅក្នុងតំបន់ និងពិភពលោក។
បើយោងតាមស្ថានទូតចិន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានដកស្រង់សម្តីថា នៅចំពោះមុខនឹងស្ថានភាពផ្លាស់ប្តូរនេះ កម្ពុជា និងចិន តែងតែគាំទ្រគ្នាទៅវិញទៅមក ប្រឈមមុខនឹងបញ្ហារួមគ្នា ការពារអធិបតេយ្យភាព និងឯករាជ្យភាព និងការពារសន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសទាំងពីរ។
សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅពេលដែលកម្ពុជាជួបការលំបាក ភាគីចិនតែងតែផ្តល់ជំនួយទាន់ពេលវេលា។ នៅពេលដែលកម្ពុជាកំពុងដោះស្រាយបញ្ហាអភិវឌ្ឍន៍ ភាគីចិនតែងតែផ្តល់អាទិភាពហើយភាគីចិនបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាពរបស់ចិន សម្តេចតជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ភាគីកម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងប្រឆាំងដាច់ខាតនូវរាល់ពាក្យសម្តី និងទង្វើដែលបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដី។

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *