រថយន្តបែនដឹកដីកិនស្លាប់ម្នាក់ និងរបួសម្នាក់ បណ្តាលមកពីឣ្នកបើកម៉ូតូគេចពីឡានមួយទៀត។

0 0
Read Time:2 Minute, 11 Second

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ខណៈបើកម៉ូតូឌុបគ្នាគេចពីរថយន្តបើកថយចេញពីផ្ទះជ្រុលទៅបុកខឿនចិញ្ចើមផ្លូវដួល ខ្ទាតទៅផ្លូវម្ខាងទៀត ស្របពេលមានរថយន្តបែនដឹកដី បើកបញ្ច្រាសទិសគ្នាមកកិនពីលើ។
ហេតុការណ៍នេះបានកើតឡើង នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឡេង ចាន់ថន អាយុ១៩ឆ្នាំមុខរបរសំណង់(ជួសជុលផ្លូវថ្នល់)មានស្រុកកំណើត ឃុំរមាស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន២នាក់ បើកម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JI-3720 ជិះឌុបគ្នា តាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុមានរថយន្តកូរ៉េមួយគ្រឿង បើកថយក្រោយ ឃើញដូចនេះអ្នកបើកម៉ូតូក៏បានគេច មកខាងឆ្វេងដៃ ក៏ជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដួលខ្ទាតអ្នកជិះពីក្រោយទៅផ្លូវម្ខាងទៀត ស្របពេលមានរថយន្តដឹកខ្សាច់មួយគ្រឿង មិនចាំម៉ាក បើកមកដល់កិនចំខ្លួននឹងក្បាលបណ្តាលឱ្យស្លាប់ភ្លាម ៗ នៅនឹងកន្លែង ។ឯអ្នកបើកបររបួសស្រាល ចំណែករថយន្តដឹកខ្សាច់បានបើករត់គេចបាត់។

បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញចរាចរណ៍ចុះមកវាស់វែង នឹងធ្វើកំណត់ហេតុរួចបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *