លោកចាន់ រ៉ា មន្រ្តីជាប់កិច្ចសន្យាដែលប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តកោះកុងចាត់មកសេុីបឣង្កេតដល់មន្រ្តីថ្នាក់ក្រោម បែរជាមកឃុបឃិតបង្កើតពុករលួយសំរាប់ខ្លួនទៅវិញ

0 0
Read Time:3 Minute, 58 Second

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោកចាន់ រ៉ា មន្ត្រីជាប់កិច្ចសន្យា ដែលលោកអ៊ី ម៉េងលាងទុកចិត្ត រូបនេះ បានឲ្យដឹងតាមទូរស័ព្ទថា លោកមិនបានទទួលលុយចំនួន៣០ម៉ឺនរៀលពីទូកនេសាទល្មើសទាំងអស់នោះទេ ។ ប៉ុនែ្តលោកទទួលស្គាល់ថា លោកពិតជាបានទទួលទិញផលនេសាទ ចំនួន ៣ ទៅ ៤ទូក ពីទូកល្មើសទាំងអស់នោះមែន ។

លោកចាន់ រ៉ា មន្ត្រីជាប់កិច្ចសន្យា ដែលលោកអ៊ី ម៉េងលាងទុកចិត្ត រូបនេះ បានឲ្យដឹងតាមទូរស័ព្ទទៀតថា លោកទទួលបានការអនុញាតិពីលោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង ចាត់រូបលោកឲ្យមកតាមដានមន្ដ្រីជំនាញជលផលស្រុកបូទុមសាគរ ក្នុងការប្រព្រឹត្តអំពើពុករលួយ ។

ចំណែក លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកោះកុង អ្នកយកព័ត៌មានយើង បាន​ទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទ 095 77 97 44 ជាច្រើនលើកតែទូស័ព្ទរបស់លោកប្រធានដាក់កម្មវិធីជាបរវល់  ។

គួរបញ្ជាក់ថា លប​​កន្ទុយ​​​កណ្តុរ ​គឺជា​ឧបករណ៍​ខុសច្បាប់​មួយ​ប្រភេទ ​ដែល​ក្រសួងកសិកម្ម រុ​ក្ខា​ប្រ​ម៉ាញ់​ និង​នេសាទ​ បាន​ធ្វើ​ការ​ហាម​​​​ឃាត់កន្លងមក ពីព្រោះ​​លប​កន្ទុយ​កណ្តុរ​ប្រភេទ​នេះ​ ជា​ប្រភេទ​បច្ចេកទេស​ថ្មី ​ដែល​ផលិត​ចេញ​ដំបូង​​ពី​ប្រទេស​វៀតណាម​ហើយ​​​នាំ​ចូល​​មក​​ចរាចរណ៍​​លក់​ដោយ​​លួចលាក់​នៅ​ក្នុងស្រុក​ខ្មែរ ។​ លប​ប្រភេទ​ថ្មី​នេះ​ មាន​ប្រវែង​ពី​១៣ ​ទៅ​១៥​ម៉ែត្រក្រឡា​ ទំហំ​១​ហ៊ុន ​ទៅ​១​ហ៊ុន​កន្លះ​ មាន​ប្រើ​​សំរាប់​ម​ច្ឆ​​ចម្រុះ​ចូល​ពី​៦ ​ទៅ​៨​ប្រើស​ ។ ​លប​​នេះ​ ត្រូវ​អ្នកនេសាទ​ប្រើ​ក្នុង​ការ​ចាប់​​មច្ឆចម្រុះ​ ដោយទម្លាក់​​វា​ដល់​បាតដី ​សំរាប់​មច្ឆា​ដែល​ហែល​​រក​ចំណី​នៅ​បាតដី​ គឺ​ចូល​ទាំង​អស់​គ្មាន​សល់​តែ​ម្តង ​៕

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *