ក្រសួងព័ត៌មាន នឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្ត លើអ្នកព័ត៌មាន ឬអង្គភាពព័ត៌មាន ណាប្រើពាក្យជេរប្រមាថ

0 0
Read Time:3 Minute, 19 Second

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំទៅកាន់លោក ខៀវ កាញារឹទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ត្រូវបិទអាជ្ញាប័ណ្ណចោលនូវប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ដែលប្រើប្រាស់នូវពាក្យជេរប្រមាថអ្នកដទៃ។ ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយក្រសួងព័ត៌មាន បានបិទចោលនូវអាជ្ញាបណ្ណសារព័ត៌មានរបស់លោក សាន្ដ ប៊ុនធឿន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីលោកបានឡាយតាមរយៈគេហទំព័រព័ត៌មានរបស់ខ្លួន ប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យ និងជេរប្រមាថអ្នកដទៃ។

បើតាមលោក មាស សុភ័ណ្ឌ បានឲ្យដឹងថា ៨ខែ ឆ្នាំ២០២២នេះ ក្រសួងព័ត៌មាន ទើបតែលុបអាជ្ញាប័ណ្ណដល់អង្គភាពផ្សព្វផ្សាយព័ត៌មាន ដែលបានផ្សព្វផ្សាយ ឬធ្វើអត្ថាធិប្បាយ លើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដោយប្រើប្រាស់ពាក្យអសុរស និងពាក្យជេរប្រមាថ ទើបតែ ១ករណីនេះទេ គឺករណីរបស់លោក សាន្ត ប៊ុនធឿន។

ប៉ុន្តែលោកអះអាងថា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ក្រសួងព័ត៌មាន បានដកអាជ្ញាប័ណ្ណប ៧ករណី ដែលពាក់ព័ន្ធនឹងអង្គភាពផ្សព្វផ្សាយ ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានញុះញង់ ដែលប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់ និងសន្តិសុខជាដើម។

អ្នកនាំពាក្យរបស់ក្រសួងព័ត៌មាន បានចាត់ទុកថា ការបិទអាជ្ញាបណ្ណលោក សាន្ត ប៊ុនធឿន ក៏ជាការដាស់តឿនដល់អ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មានដទៃទៀត។ លោក មាស សុភ័ណ្ឌ ថែមទាំងបានអំពាវនាវឲ្យ អ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មាន គោរពឲ្យបានខ្ជាប់ខ្ជួន ច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈ៕

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *