អាជ្ញាធរខណ្ឌមានជ័យចាប់ឃាត់រថយន្តគ្លីនិកឯកជនល្មើសបម្រាមក្រសួងសុខាភិបាល ចំនួន៣គ្រឿង

0 0
Read Time:2 Minute, 4 Second

ភ្នំពេញ ៖ រថយន្តគ្លីនិកឯកជនចំនួន៣គ្រឿង ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌមានជ័យ ក្រោមបញ្ជាពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ ចាប់ឃាត់នាំយកទៅរក្សាទុកនៅសាលាខណ្ឌ នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមរថយន្តទាំងនោះ បន្តធ្វើសកម្មភាពល្មើស ដោយចេញលួចដឹកសព ជនរងគ្រោះ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ផ្សេងៗ ផ្ទុយពីវិធានការណ៍ បម្រាមរបស់ក្រសួងសុខាភិបាល ។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋ រថយន្តគ្លីនិកឯកជនមួយចំនួននៅតែផ្គើន ទៅនឹងបម្រាមរបស់ក្រសួងសុខាភិបាល ដែលបានហាមឃាត់ ដោយលួចធ្វើសកម្មភាពចេញទៅដឹកសព ជនរងគ្រោះគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ផ្សេងៗ ហើយការចេញលួចដឹក សព ជនរងគ្រោះ នោះទៀតសោត គិតតម្លៃសេវា កប់ពពក ហួសហេតុពេក ក្នុង១គីឡូម៉ែត្រ ៣០ដុល្លារទៅ៤០ដុល្លារ ។
ពលរដ្ឋបន្តទៀតថា រថយន្តគ្លីនិកមួយចំនួន តែងតែរត់ដណ្តើមយកជនរងគ្រោះ បង្កភាពអាណាធិបតេយ្យ រហូតដល់ឈ្លោះបង្កហឹង្សាដាក់គ្នាជារឿយៗ ។
ដោយសារបាតុភាពទាំងនេះ ទើបក្រសួងសុខាភិបាល ដាក់ផែនការឲ្យសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានសហការ ចាត់វិធានការ ទៅលើរថយន្តគ្លីនិកឯកជនណាប្រព្រឹត្តល្មើសនឹងបម្រាមរបស់ក្រសួងសុខាភិបាល ។

ហើយនៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ កម្លាំងអាជ្ញាធរខណ្ឌមានជ័យ តាមចាប់ឃាត់បានរថយន្តគ្លីនិកឯកជនបានចំនួន៣គ្រឿង នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រួចយកទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *