អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមម៉ោង៣៖៣០នាទីរសៀលនេះ ថៃមិនទាន់បញ្ជូនទាហានកម្ពុជា២០រូបត្រឡប់មកវិញទេ, សូមអំពាវនាវឲ្យភាគីថៃប្រគល់ត្រឡប់មកវិញឲ្យឆាប់
អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមម៉ោង៣៖៣០នាទីរសៀលនេះ ថៃមិនទាន់បញ្ជូនទាហានកម្ពុជា២០រូបត្រឡប់មកវិញទេ, សូមអំពាវនាវឲ្យភាគីថៃប្រគល់ត្រឡប់មកវិញឲ្យឆាប់ KCSM 2025-07-31 16:36pm (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា គិតត្រឹមម៉ោង៣៖៣០នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ភាគីថៃ មិនទាន់បានបញ្ជូនទាហានកម្ពុជា ចំនួន២០រូប ដែលគេចាប់ទៅនោះ ត្រឡប់មកប្រទេសកម្ពុជាវិញនៅឡើយទេ។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មាន ដែលបង្ហាញលទ្ធផល នៃការអនុវត្តបទឈប់បាញ់របស់កម្ពុជា-ថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវឱ្យថៃប្រគល់ចំណាប់ខ្មាំងកម្ពុជាទាំង២០នាក់ត្រឡប់មកវិញឱ្យបានឆាប់ រួមទាំងកងកម្លាំងផ្សេងទៀតបើសិនមាន។ រាជរដ្ឋាភិបាលយើងបន្តខិតខំចរចាឱ្យអស់លទ្ធភាព ដើម្បីយកបងប្អូនមកវិញឱ្យបានឆាប់…