BREAKING: គិតត្រឹមវេលាថ្ងៃត្រង់នេះ ជប់គរគី ខេត្តឧត្តរមានជ័យ កំពុងក្លាយជាទីតាំងប្រយុទ្ធគ្នាខ្លាំងរវាងកងទ័ពកម្ពុជា-ថៃ, ថ្មដូនស្ងប់ស្ងាត់ ក្រោយកម្ពុជាបាញ់កម្ទេចរថក្រោះថៃ
KCSM2025-07-27 01-35pm
(ឧត្តរមានជ័យ)៖ គិតត្រឹមវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ តំបន់ជប់គរគីក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ កំពុងក្លាយជាទីតាំងប្រយុទ្ធគ្នាយ៉ាងខ្លាំងពីសំណាក់កងទ័ពកម្ពុជា វៃបណ្ដេញសត្រូវឈ្លានពានដែលបង្កដោយកងទ័ពថៃ។
ដោយឡែក នៅតំបន់ថ្មដូន បានប្រែមកស្ងប់ស្ងាត់ការប្រយុទ្ធគ្នា បន្ទាប់ពីកងទ័ពកម្ពុជាបាញ់ផ្លោងកម្ទេចរថក្រោះរបស់កងទ័ពថៃអស់ជាច្រើនគ្រឿង ដើម្បីបន្ដយកប្រៀបលើសមរភូមិ មិនឲ្យទាហានថៃឈរជើងបានឡើយ។
បើទោះបីមានការដាក់សម្ពាធ ការបន្ថែមកម្លាំងរបស់យោធាថៃយ៉ាងណាក្ដី ប៉ុន្ដែកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មិនរួញរានឹងការគម្រាមកំហែងនេះឡើយ ពោលនៅតែការពារយ៉ាងរឹងមាំដែនអធិបតេយ្យកម្ពុជា មិនឲ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា កងទ័ព និងប្រជាជនកម្ពុជា រួមគ្នាជាធ្លង់មួយ