ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃជាង៣ម៉ឺននាក់ កំពុងសម្រុកមកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង
KCSM2025-07-26 01-58pm
(បាត់ដំបង)៖ គិតត្រឹមវេលាម៉ោងជាង១២ថ្ងៃត្រង់ទី២៦ ខែកក្កដា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលរស់នៅ និងធ្វើការនៅប្រទេសថៃជាង ៣ម៉ឺននាក់ បានសម្រុកចូលមកប្រទេស កម្ពុជាវិញ នៅតាមច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង។
នៅពេលនេះ អាជ្ញាធរខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធកំពុងតែដុតដៃដុតជើងទទួលរៀបចំសម្រួល និងជូនដំណើរប្រជាពលរដ្ឋខ្មែរចេញពីខេត្តបាត់ដំបង ដើម្បីឆ្ពោះទៅកាន់ស្រុកកំណើតរៀងៗខ្លួន៕