កិច្ចប្រជុំរវាង មេបញ្ជាការភូមិភាគ៤កម្ពុជា និងមេបញ្ជាការភូមិភាគទី២ថៃ៖ «យល់ព្រមឈប់បាញ់គ្នា»
KCSM2025-07-29 01-53pm
(ឧត្តរមានជ័យ)៖ កិច្ចប្រជុំរវាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ លោកឧត្តមសេនីយ៍ ប៊ុនស៊ីង ផាកខ្លាង (Gen. Boonsin Padklang) នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ បានបញ្ចប់ហើយ នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយលទ្ធផលដូចខាងក្រោម៖
ទី១៖ យល់ព្រមឈប់បាញ់គ្នា តាមកិច្ចព្រមព្រៀង
ទី២៖ បង្កើនកិច្ចទំនាក់ទំនងរវាងគ្នា
ទី៣៖ បើមានបញ្ហាត្រូវរួមគ្នាដោះស្រាយរវាងភូមិភាគ៤ និងភាគ២ ដោយម្ខាង៤នាក់៕