Month: May 2024

បញ្ចប់តំណែងចៅអធិការវត្តឈើទាលជ្រុំ បន្ទាប់ពីបែកធ្លាយវីដេអូ មានជំលោះជាមួយនាយិការរងអនុវិទ្យាល័យអញ្ចើម

KCSM2024-05-19 02-03pm ត្បូងឃ្មុំៈ ពាក់ព័ន្ធករណី វីដេអូខ្លីបរយៈពេល ១នាទីនិង៣០វិនាទី ដែលព្រះសង្ឃ១អង្គ1នេះ ផ្ទុះលើបណ្តាញសង្គម មានការចែករំលែក និងវែកញែកជាច្រើនហូរហែនេះ វីដេអូខាងលើនេះ កើតឡើងបន្ទាប់ពីព្រះសង្ឃអង្គដដែរនេះ បានធ្វើសកម្មភាពវាយទៅលើសិស្សសាលាបឋមសិក្សាអញ្ចើម ដោយមូលហេតុ សិស្សមិនបានរើសដុំថ្ម ទៅដាក់ក្នុងគ្រឹះទីចាត់ការ និងបណ្ណាល័យដែលកំពុងសាងសង់ តាមការបញ្ជារបស់លោក ខណៈព្រះអង្គ ជាគណៈកម្មការមួយរូបផងដែរ នៅក្នុងសាលារៀននេះ ។ ភ្លាមៗក្រោយមានរឿងហេតុនេះ អាជ្ញាធរខេត្តបានឲ្យជំនាញពាក់ព័ន្ធ និងព្រះមន្ត្រីសង្ឃ រួមគ្នាពិនិត្យ និងដោះស្រាយលើរឿងនេះ ជាក់ស្តែងតាមរយៈរបាយការណ៍ និងការឲ្យដឹងពីលោក ហាក់…

កុលបុត្រ កុលធីតា​ខ្មែរ​៥៤០​រូប​នឹង​បួស​ថ្វាយ​ខ្លួន​ដល់​ព្រះរតន:ត្រ័យ​នៅ​ថ្ងៃ​វិសាខបូជា វត្ត​ព្រះឥន្ទ​ទេព​ក្រុង​អង្គរធំ…ខេត្តសៀមរាប

KCSM2024-05-18 05-11pm (សៀមរាប)នៅថ្ងៃ​១៥​កើត ខែ​ពិសាខ ជា​ថ្ងៃ​ដែល​ពុទ្ធសាសនិក​ទូទាំង​សកល​លោក​តែង​ប្រារព្ធ​ពិធី​បុណ្យ​វិសាខបូជា ដែល​ជា​មហា​កុសល​ដ៏​ប្រសើរ​។ ពិធី​បុណ្យ​វិសាខបូជា ប្រារព្ធ​ឡើង​ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​សំខាន់​បី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ពុទ្ធប្រវត្តិ គឺ ថ្ងៃ​ព្រះ​ពុទ្ធ​សមណ:គោត្តម​ប្រសូត​, ថ្ងៃ​ទ្រង់​ត្រាស់​ដឹង​សព្វញ្ញូញ្ញាណ​, និង​ថ្ងៃ​ព្រះអង្គ​យាង​ចូល​បរិនិព្វាន​។ ព្រះរាជាណាចក្រ​កម្ពុជា​យើង ក៏​ជា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា (​និកាយ​ថេរវាទ​) យ៉ាង​ខ្ជាប់ខ្ជួន ទាំង​ក្សត្រ នាម៉ឺន​មន្ត្រី និង​ប្រជារាស្ត្រ​។ ឲ្យ​តែ​ដល់​ថ្ងៃ​៥១​កើត ខែ​ពិសាខ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់ គ្រប់​មជ្ឈដ្ឋាន តែង​រៀបចំ​កម្មវិធី​នៅ​តាម​វត្តអារាម និង​ទី​សក្ការ​បូជា​បែប​ព្រះពុទ្ធសាសនា​នានា ទៅ​តាម​ប្រពៃណី​ជាតិ​របស់​ខ្លួន ដើម្បី​បាន​ជា​បុណ្យ​កុសល​ដ៏​បវរ​ប្រសើរ​។ ក្នុង​ឱកាស​មហា​កុសល​នេះ ជា​រៀង​រាល់​ឆ្នាំ លោកជំទាវ…

សមត្ថកិច្ចជំនាញដុតកម្ទេច​ចុងស្លាបមាន់ជិត ៤តោននាំចូលមកពីថៃ ​ ភ្នំពេញ ៖ មន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីនគរបាល និងមន្ត្រីរាជអាវុធហត្ថស្រុកកំរៀងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ធ្វើការដុតកម្ទេច​ចុងស្លាបមាន់ចំនួន ៣៩០០ គីឡូក្រាម ដែលជាទំនិញហាម​ឃាត់ក្នុង​ការនាំចូល។ ចុងស្លាបមាន់នេះ ត្រូវបានបង្ក្រាបនិងដកហូតពីឈ្មួញ ដែលលាក់បង្កប់ក្នុងទំនិញដទៃនាំចូលតាមផែស្ងួតដូង។

kcam2024-05-18 11-49am

អបអរសាទរ! កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា 🇰🇭 ត្រូវបានទស្សនាវដ្តី Forbes ដាក់បញ្ចូលក្នុង 30 Under 30 Asia Class of 2024 ដែលរួមមានបណ្តាសហគ្រិនជោគជ័យ, អ្នកដែលមានឥទ្ធិពល និងអ្នកនាំឲ្យមានវឌ្ឍនភាពក្នុងអាជីពរបស់ខ្លួនឡើងដល់ចំនុចកំពូល។

Forbes គឺជាទស្សនាវដ្តីល្បីល្បាញបំផុតក្នុងការចាត់ចំណាត់ថ្នាក់អ្នកមាន មហាសេដ្ឋី នានាលើពិភពលោក៕ kcsm2024-05-18 07-59am

កំលាំងព្រហ្មទណ្ឌ័ ចាប់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាចាស់ ជំនាញខាងឆក់ក្នុងរាជធានីភ្នំពេញ

KCSM2024-05-17 03-56pm ភ្នំពេញ៖ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចាស់ បានធ្វើសកម្មភាពឆក់កាបូបជនជាតិជប៉ុនម្នាក់ កំពុងដើរតាមផ្លូវ នៅចំណុចផ្លូវលេខ១៤៤ កែងផ្លូវលេខ១៥ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០៖១០នាទី។ ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក វរសេនីយ៍ទោ ប៊ុត សុីម៉េង ជានាយការិយាល័យ…

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១៤ពាក់ព័ន្ធករណីវា.យប្ល.ន់និងប្រើហិ-ង្សាទៅតុលា-ការ

KCSM2024-05-1701-43PM ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ខែមេឧសភាឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខជនសង្ស័យជាសាធារណ: រួមវត្ថុតាងពាក់ព័ន្ធករណីវាយប្លន់និងហឹង្សាដោយចេតនា រួចបញ្ជូនខ្លួនទៅតុលាការចាត់ការបន្ត។ សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងការិយាល័យធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ក្រុមក្មេងទំនើង សរុប១៤នាក់ មានចំនួន៤ករណី វាយប្លន់យកទ្រព្យសម្បត្តិ៣ករណី ប្រើហឹង្សាដោយចេតនា១ករណី ប្រព្រឹត្តិបទល្មើសផ្សេងគ្នា ដែលក្រុមទាំងនេះតែងតែបង្ករអុកឡុកធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងរាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចបានបន្តទៀតថា កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យបានសរុប១៤នាក់ដោយប្រើរយ:ពេល៣ថ្ងៃ បង្រ្កាបបាន៤ករណីផ្សេងគ្នា ក្នុងនោះមានរហ័សនាមក្រុមលីអូហោះ(LH) រស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ,ក្រុមស៊ីខេកាហ្វេកុង រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងក្រុមឈូកវ៉ា១(CV១) និងធ្វើកាដកហូតវត្ថុតាងដូចជា -ដុំថ្មចំនួន០២ ដុំ…

បើកបរមិនប្រយត្ន័ ! រថយន្តបែនយុីឌុបដឹកខ្សាច់បើកបុ.ករះរថយន្ត២គ្រឿង រងខូចខាត នៅស្រុកស្វាយជ្រំ

KCSM2024-05-17 11-48am ស្វាយរៀង ៖ រថយន្តបែនយុីឌុបដឹកខ្សាច់មួយគ្រឿង បើកលឿនជ្រុលទៅបុកពីក្រោយរថយន្តALPHARD រុញទៅបុកផ្ទប់បង្គោលស្លាកសញ្ញាចរាចរណ៍ ហើយរថយន្តបង្កបន្តទៅបុកពីក្រោយរថយន្តឃ្លុបដឹកទឹកសុទ្ធមួយគ្រឿងទៀត បណ្តាលឱ្យរថយន្តមួយគ្រឿងរងខូចខាតធ្ងន់។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ១ ចំណុចភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ តាមប្រភពបានឱ្យដឹងថា មុនកើតហេតុរថយន្តបង្ក បែនយុីឌុបដឹកខ្សាច់ ម៉ាកSCANIA ពណ៌ប្រផេះ ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-1555 បើកលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយរថយន្តម៉ាកALPHARD ពណ៌ស…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបសំណេះសំណាល និងពិភាក្សាជាមួយអតិថិជនបុរីវីអាយភី (VIP) ដេីម្បីដោះស្រាយបញ្ចប់បញ្ហាជាមួយគ្នា។

KCSM2024-05-17 10-40am រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៤ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាល និងពិភាក្សាជាមួយអតិថិជនបុរីវីអាយភី (VIP) ដេីម្បីដោះស្រាយបញ្ចប់បញ្ហាជាមួយគ្នា។#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

សេចក្តីជូនដំណឹងលោក គង់ សំឣាន ហៅK087 បានសុំផ្ឣាកពីឣង្គភាពសារព័ត៌មាន គេហទំពរ័WWW.KCSMTVNEWS.COM ចាប់ពីពេលផ្សាយដំណឺងនេះតទៅ បើបញ្ហាណាមួយឣង្គភាពមិនទទួលខុសត្រូវឡើយ៕

KCSM2024-05-17 10-24am #kcsmtvnews24h #kcsm tv news cambodia

ស្រ្តីជើងខ្លាំងពូកែដើរបោក ! ត្រូវតុលាការឃុំខ្លួនស្រ្តីក្លែងបន្លំខ្លួនជានគរបាល ពីបទប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ឆបោក និងរំលោភលើទំនុកចិត្ត

KCSM2024-05-17 08-22am ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៤ បានចេញដីកាឃុំខ្លួនស្ត្រីដែលក្លែងបន្លំជានគរបាល ដាក់ពន្ធនាគារព្រៃសម២ ជាបណ្ដោះអាសន្ន ពីបទ ឆបោក បទបន្លំ រំលោភលើទំនុកចិត្ត និងប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍។ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យបានបានទទួលជនសង្ស័យចំនួន ០១ នាក់ ពីប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក…