KCSM2024-05-1701-43PM

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ខែមេឧសភាឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខជនសង្ស័យជាសាធារណ: រួមវត្ថុតាងពាក់ព័ន្ធករណីវាយប្លន់និងហឹង្សាដោយចេតនា រួចបញ្ជូនខ្លួនទៅតុលាការចាត់ការបន្ត។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងការិយាល័យធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ក្រុមក្មេងទំនើង សរុប១៤នាក់ មានចំនួន៤ករណី វាយប្លន់យកទ្រព្យសម្បត្តិ៣ករណី ប្រើហឹង្សាដោយចេតនា១ករណី ប្រព្រឹត្តិបទល្មើសផ្សេងគ្នា ដែលក្រុមទាំងនេះតែងតែបង្ករអុកឡុកធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងរាជធានីភ្នំពេញ។

កម្លាំងសមត្ថកិច្ចបានបន្តទៀតថា កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យបានសរុប១៤នាក់ដោយប្រើរយ:ពេល៣ថ្ងៃ បង្រ្កាបបាន៤ករណីផ្សេងគ្នា ក្នុងនោះមានរហ័សនាមក្រុមលីអូហោះ(LH) រស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ,ក្រុមស៊ីខេកាហ្វេកុង រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងក្រុមឈូកវ៉ា១(CV១) និងធ្វើកាដកហូតវត្ថុតាងដូចជា -ដុំថ្មចំនួន០២ ដុំ -ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៨ ឡើងតែម២០២១ពាក់ផ្លាកលេខសៀមរាប ១AA-៣៤១០ ចំនួន ០១ គ្រឿង -ម៉ូតូម៉ាក SUZUKI NET ពណ៌លឿង-ស សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ១KN-៥៦០៥ ចំនួន០១គ្រឿង ។-ម៉ូតូម៉ាក SUZUKI NEX សេរីឆ្នាំ២០២៤ ពណ៌ស-ខៀវ ពាក់ផ្លាកលេខភ្នំពេញ១KM-៥៤១១ ចំនួន០១គ្រឿង ។ ម៉ូតូម៉ាក SUZUKI NET CROSSOVER ពណ៌ស-ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ១KQ-០៥១៩ ចំនួន០១គ្រឿង ។ ម៉ូតូម៉ាក SUZUKI NEX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ១KHV-៧៤៣៨ ចំនួន០១គ្រឿង ។ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១JD-១៩៥៧ចំនួន០១គ្រឿង។
ក្រោយពីបង្ហាញមុខជនសង្ស័យទាំង១៤នាក់ នឹងវត្ថុតាងជាសាធារណ: រួចមក កម្លាំងកាយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការបន្តទៅតាមច្បាប់៕
អត្ថបទ៖ សេង សាវី


