Month: December 2023

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវជំរុញការងារចុះបញ្ជីដីធ្លីបញ្ចប់ឲ្យបានសម្រេចជោគជ័យតាមការគ្រោងទុក ដើម្បីប្រជាពលរដ្ឋទទួលបានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងកាត់បន្ថយបញ្ហាវិវាទផងដែរ។

KCSM2023-12-07 07-51am នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ពីទិសដៅ ដែលតម្រូវជំរុញដល់មន្ត្រីទាំងអស់ឱ្យទទួលយកនូវគោលការណ៍រួមមួយ គឺការចុះបញ្ជីដីធ្លីបញ្ចប់ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់សមាជិកអង្គប្រជុំទាំងអស់ ត្រូវមានការឯកភាពរួមគ្នា ក្នុងការទទួលយកនូវគោលការណ៍រួមនេះ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវការងារចុះបញ្ជីដីធ្លីបញ្ចប់ វាស់វែងដីធ្លីដែលនៅសេសសល់ឱ្យអស់ រួមទាំងដីរដ្ឋគ្រប់ប្រភេទ ទាំងដីកសិកម្ម ដីគម្របព្រៃ និងដីតំបន់អភិរក្សជាដើម តាមបច្ចេកទេស និងជំនួយពីបច្ចេកវិទ្យាAIផងដែរ។ ចុះបញ្ជីដីធ្លីបញ្ច​ប់​ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ​ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​#MLMUPC

រថយន្តដឹកគ្រឿងចក្រ រេចង្កូតបុកម៉ូតូ២នាក់បងប្អូន ស្លា.ប់ភ្លាមៗនៅស្រុកអង្គរជុំ

Kcsm2023-12-06 10-11pm សៀមរាប ៖ នារី២នាក់បងប្អូនស្លាប់យ៉ាងអាណោចអធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ដឹកគ្រឿងចក្រ បើកបុកម៉ូតូហុងដាឌ្រីមបើកច្រាសទិស កាលពីវេលាម៉ោង៦ព្រលប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចខាងត្បូងភូមិតាទយ ឃុំ ចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។ជនរងគ្រោះទាំង២នាក់បងប្អូន ឈ្មោះ និល នីត ភេទស្រី អាយុ២០ឆ្នាំ ចំណែកប្អូនស្រី ឈ្មោះ និល ណយ អាយុ១៥ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីម សេរី២០២១ ពណ៌ខ្មៅ…

កងរាជអាវុធហត្ថបានចុះបង្រ្កាបអ្នកញៀនល្បែងសុីសងបញ្ជល់មាន់ដីនៅស្រុកកំពង់សៀម

KCSM2023-12-06 05-01Pm (កំពង់ចាម)ដោយការអនុវត្តតាមបទបញ្ជារបស់ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៣.០០នាទី បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ មានករណីជល់មាន់ភ្នាល់ដាក់ប្រាក់ នៅចំណុចភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម លោកឧត្តមសេនីយ៍ត្រី សោ សាវឿនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចាត់កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណី ល្បែងស៊ីសងខុសច្បាប់ ប្រជល់មាន់ភ្នាល់ដាក់ប្រាក់ នៅទីតាំងខាងលើ។ ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ…

ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា សម្តេចនឹងបន្តលើកកម្ពស់បាវចនា «ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់»ក្នុងន័យលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ

KCSM 2023-12-06 04-44pm សម្តេចបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈសារលិខិតរបស់សម្តេចចូលរួមអបអរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូបានបញ្ជាក់ថា បាវចនាដ៏ប្រជាប្រិយ ងាយចាំ ងាយ យល់ ងាយអនុវត្ត ងាយនាំគ្នាកែទម្រង់ ៥ ពាក្យរបស់ សម្តេចតេជោ «ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់» បានបញ្ជ្រាបចូលយ៉ាងឆាប់រហ័សដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាជនគ្រប់ស្រទាប់ ។សម្តេចបានបញ្ជាក់ទៀតថា មកដល់អាណត្តិថ្មី អាណត្តិទី ៧ នេះ រាជរដ្ឋាភិបាលដែលមានសម្តេចជាប្រមុខ ក៏នៅ តែបន្ត ហើយលើកកម្ពស់បន្ថែមទៀតនូវបាវចនា ៥…

សម្តេចបវរធិបតី ហ៊ុនម៉ាណែតបានអញ្ជើញជាគណះធិបតីនៃកិច្ចប្រជុំក្រុមឧត្តមប្រឹក្សាពិគ្រោះយោបល់ចូលរួម២៩គណបក្ស…

KCSM 2023-12-0611-51am (ភ្នំពេញ)កិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គណបក្សជាសមាជិកចំនួន២៩ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ គណបក្សនយោបាយ ដែលបានចូលរួមក្នុងក្នុងកិច្ចប្រជុំនេះ រួមមានដូចជា៖1.គណបក្ស ប្រជាជនកម្ពុជា2.គណបក្ស ខ្មែររួបរួមជាតិ3.គណបក្ស ពន្លឺថ្មី4.គណបក្ស សញ្ញាតិកម្ពុជា5.គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ6.គណបក្ស នគរប្រជាធិបតេយ្យ7.គណបក្ស រស្មីខេមរា8.គណបក្ស ខ្មែរសាធរណរដ្ឋ9.គណបក្ស ហ៊្វុនស៊ិនប៉ិច

ទីបំផុតស្រ្តីបើករថយន្តបុកមនុស្សស្លា.ប់នៅមុខព្រលានយន្តហោះត្រូវបន្តនីតិវិធីតាមផ្លូវច្បាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ័

KCSM2023-12-06 10-59am ភ្នំពេញ៖ នៅទីបំផុតទៅតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរជនសង្ស័យជាស្រ្តីវ័យក្មេងម្នាក់មានរូបឆោមស្រស់ស្អាត ខណៈស្រ្តីរូបនោះបានបើកបរក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកបុរសជាអ្នកដឹកឥវ៉ាន់ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញបណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង៕ ហេតុការណ៍ដ៏រន្ធត់នេះត្រូវបានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមនានាផ្ទុះការរិះគន់ពីវប្បធម៌និទណ្ឌភាព បន្ទាប់ពីទទួលព័ត៌មានចចាមអារ៉ាមថា ស្រ្តីវ័យក្មេងរូបនេះត្រូវបានដោះលែងឱ្យមានសេរីភាពមកវិញ ខណៈស្រ្តីជាជនសង្ស័យត្រូវបានដឹងថា ជាកូនចៅអ្នកមានទ្រព្យសម្បត្តិហើយយកប្រាក់សម្រួលបញ្ចប់រឿងក្តីជាមួយក្រុមគ្រួសារសព។ តែយ៉ាងណាបើផ្អែកតាមព័ត៌មានដែលក្រុមការងារសារព័ត៌មានត្រយងទទួលបានពីតុលាការភ្នំពេញបានបញ្ជាក់ថា ជនសង្ស័យមិនត្រូវបានដោះលែងឱ្យមានសេរីភាពនោះទេ ខណៈជនសង្ស័យពាក់ព័ន្ធពីបទ បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកបណ្តាលឲ្យស្លាប់អ្នកដទៃ។ ករណីនេះជាបទល្មើសព្រហ្មទណ្ឌដែលមានចែងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៥ នៃច្បាប់ស្តីពីរំលឹកផងដែរថា កាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ស្ត្រីខាងលើបើកបររថយន្ត ម៉ាក FORD MUSTANG សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ…

លោក ផេន សុផល អភិបាលនៃគណះអភិបាលស្រុកបាធាយនិងព្រះចៅអធិការវត្តព្រមទាំងពុទ្ធិបរិសទ័គ្រោងសាងសង់ខ្លោងទ្វារវត្តពោធិមល្លិន នៅស្រុកបាធាយ……

KCSM2023-12-06 10-01am ៊ (កំពង់ចាម)នៅព្រឹកថ្ងៃទី០៥.១២.២០២៣ វេលាម៉ោង៩.១៥នាទីលោក​ ផេន​ សុផល​ អភិបាលនៃ​គណៈអភិបាល​ស្រុក​បាធាយ​ នឹង​ ព្រះគ្រូ អៀ រ៉ាដែន ព្រះចៅអធិការវត្ត ពោធិមល្លិន លោក ហែម​ ស៊ី​វណ្ណថន​ និង អ្នកស្រី ជា​សុជាតិ​ ព្រមទាំង​បុត្រ បានផ្តើមកសាង ក្លោងទ្វារ វត្ត ពោធិមល្លិនព្រឹក​នេះ​ មានថ្នាកដឹកនាំអាជ្ញា​ធរ​ដែន​ដែនដី​ មេ​ភូមិ​ស្រះព្រីង​ មេឃុំ​បាធាយ​ នឹង​មន្ត្រី​សាលា​ស្រុក​បាធាយ​អញ្ជើញ​មក​ជួយ​ពិនិត្យ​វាស់វែង​ដេីម្បី​កសាង​ខ្លោងទ្វារ​ថ្មី​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៦A នៃ​វត្ត​ពោធិ​មល្លិន​…

ជាងភ្លើងម្នាក់មិនប្រយ័ត្ន តភ្លើងលូកដៃចាប់ខ្សែមានចរន្តភ្លើង ឆក់ស្លា.ប់ភ្លាមៗនៅនឹងកន្លែង KCSM2023-12-05 13-22pm

បាត់ដំបង៖ យុវជនម្នាក់តខ្សែភ្លើង នឹងបើកចរន្តភ្លើងសាកចុះឡើងៗ ភ្លេចខ្លួនបានឆក់ស្លាប់ខ្លួនឯងមួយរំពេច នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ឋិតនៅក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។តាមប្រភពព័ត៌មានបានឱ្យដឹងថា យុវជនរងគ្រោះឈ្មោះដោក រ៉ាវីត អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិរំចេក៤ ក្រុងបាត់ដំបង មុនពេលជួបហេតុជនរងគ្រោះ ជាមួយនឹងដៃគូម្នាក់ទៀតបានទៅតទឹក និងភ្លើងឲ្យម្នាស់ផ្ទះជួលមួយកន្លែងក្នុងភូមិ សង្កាត់កន្លែងកើតហេតុខាងលើ ដោយយុវជនជាជនរងគ្រោះជាអ្នកតភ្លើង ដោយតខ្សែ និងដោះដូរកុងទ័រចាស់ផ្លាស់ថ្មី ពេលកំពុងតបានបិត និងបើកភ្លើងសាកចុះឡើងៗ ភ្លាមនោះជនរងគ្រោះភ្លេចគិតមួយគ្រាបានលូកដៃចាប់ខ្សែទំនងនឹកស្មានថាបានបិតចរន្តហើយរួចក៏ឆក់រើខ្លួនមិនរួចស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ក្រោយការសាកសួររបស់សមត្ថកិច្ចជំនាញ ជុំវិញករណីនេះបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តភ្លើងពិតប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យសាច់ញាតិដើម្បីរៀបចំពិធីសាសនាតាមប្រពៃណី៕ អត្ថបទ៖…

រថយន្ដព្រូសបើកបុកបង្កាន់ដៃស្ពាន៥មករា ម្ចាស់ចេញទៅបាត់មួយសន្ទុះ​បង្កជាអណ្តាតភ្លើង

KCSM2023-12-05 12-48pm ភ្នំពេញ៖ រថយន្ដព្រូសមួយគ្រឿង បើកបរដោយបុរសម្នាក់ដឹកភ្ញៀវបរទេសពីរនាក់ ចេញពីអាកាសយានដ្ឋាអន្តរជាតិភ្នំពេញ ជ្រុលមកបុកបង្កាន់ដៃស្ពាន៥មករា បង្កជាអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ១២:២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដព្រូសមួយគ្រឿង ពណ៍ប្រផេះពាក់ស្លាកលេខ ភ្នំពេញ 2BE-7185 ធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដោយមានដឹកភ្ញៀវបរទេសពីរនាក់ កាត់តាមផ្លូវសហពន្ធ័រុស្សី ក្នុងទិសដៅពីលិចមកកើត លុះធ្វើដំណើរមកដល់ចំណុចគល់ស្ពានអាកាស៥មករា ក៏រ៉េចង្កូតទៅខាងស្ដាំដៃ បុកបង្កាន់ដៃស្ពានពេញទំហឹង…

រូបភាពពីលើអាកាសដែលភ្ញៀវថតមុនយន្តហោះចុះចតនៅអាកាស យានដ្ឋានសៀមរាប. គឺជាក្រុងថ្មីរុនតាឯក អនាគតទៅល្អណាស់ទីតាំងនេះ។

រុនតាឯក​ #សៀមរាប​ #អង្គរវត្ត​