Kcsm2023-12-06 10-11pm

សៀមរាប ៖ នារី២នាក់បងប្អូនស្លាប់យ៉ាងអាណោចអធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ដឹកគ្រឿងចក្រ បើកបុកម៉ូតូហុងដាឌ្រីមបើកច្រាសទិស កាលពីវេលាម៉ោង៦ព្រលប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចខាងត្បូងភូមិតាទយ ឃុំ ចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។
ជនរងគ្រោះទាំង២នាក់បងប្អូន ឈ្មោះ និល នីត ភេទស្រី អាយុ២០ឆ្នាំ ចំណែកប្អូនស្រី ឈ្មោះ និល ណយ អាយុ១៥ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីម សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AL-2214 ។ ទាំង២នាក់រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។


តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកKAMAZ3 ពណ៌ប្រផេះ អត់ស្លាកលេខ ជារថយន្តសណ្តោងរុឺម៉កសម្រាប់ដឹកគ្រឿងចក្រ បើកលឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុជ្រុលបុកម៉ូតូហុងដាឌ្រីមកំពុងជិះច្រាសទិស បណ្តាលឱ្យកិនស្លាប់ភ្លាមៗទាំង២នាក់បងប្អូន ម៉ូតូកល់ជាប់ពីក្រោម អ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ ប្រគល់សាកសពទាំង២នាក់បងប្អូនជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ