មោទកភាព​ណាស់​!​ ប្រជាជន​កម្ពុជា​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ស្វាគមន៍​វត្ថុបុរាណ​ដ៏​អស្ចារ្យ​ចំនួន​ ២៧​ដុំ​ទៀត​ ពី​រដ្ឋាភិបាល​អាមេរិក​

KCSM 2024-04-25 01-43pm សិល្បៈជាតិ៖ ជា​មោទកភាព​ណាស់​!​ ប្រជាជន​កម្ពុជា​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ស្វាគមន៍​វត្ថុបុរាណ​ដ៏​អស្ចារ្យ​ចំនួន​ ២៧​ដុំ​ទៀត​ដែលមានតម្លៃ ២,៤ លានដុល្លារអាមេរិក ពី​រដ្ឋាភិបាល​អាមេរិក​ប្រគល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដោយក្នុងនោះ ឯកឧត្តម ម៉ៅ ទិត្យារុណ ភារធារីស្តីទីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងសហការីបានចូលរួមជាមួយ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរ។តាមការបញ្ជាក់ពីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក Royal Embassy of

Read More

នាយកប្រត្តិបត្តិTikTok នឹងប្រឆាំងតតាំងច្បាប់ហាមរបស់អាមេរិកតាមផ្លូវប្រពន្ធ័តុលាការ….

Kcsm2024-04-25 10-44am សាន់ហ្វ្រាន់ស៊ីស្កូ៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TikTok បានប្ដេជ្ញាកាលពីថ្ងៃពុធ នេះថា នឹងតស៊ូតតាំងនៅក្នុងតុលាការ ដើម្បីលុបចោលច្បាប់ថ្មីរបស់អាមេរិក ដែលបានចុះហត្ថលេខាថ្មីៗ ដែលអាចឃើញកម្មវិធីពេញនិយមត្រូវបានហាមប្រាម ដោយសារតែការចោទប្រកាន់ថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤។ច្បាប់នេះទុកពេលឱ្យក្រុមហ៊ុន TikTok រយៈពេល ៩ខែ ដើម្បីដកខ្លួនចេញពីក្រុមហ៊ុនមេរបស់ចិន ByteDance

Read More

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់​ពី​ការ​ដោះដូរ​ផ្ទះ​យក​ដី​ឡូត៍ គឺ​ធ្វើ​ឡើង​ចំពោះ​តែ​អតិថិជន​ស្ម័គ្រចិត្ត​ប៉ុណ្ណោះ

Kcsm2024-04-24 01-20pm អ្នកឧកញ៉ា​ឡេង ណាវ៉ាត្រា បញ្ជាក់​ថា វិធីសាស្ត្រ​ដោះដូរ​ទី​តាំង​ផ្ទះ និង​ផ្ទះ​ទៅ​ជា​ដី​ឡូត៍ នៅ​គម្រោង​បុរី​ឡេង ណាវ៉ាត្រា ផ្លូវ​ជាតិ​លេខ ៦ A ធ្វើ​ឡើង​សម្រាប់​តែ​អតិថិជន​ដែល​ស្ម័គ្រ​ដោះដូរ​ប៉ុណ្ណោះ ហើយ​ក៏​មិន​មាន​ការ​បង្ខិតបង្ខំ​ដាក់​សម្ពាធ​នោះ​ដែរ​។ ចំណែក​ឯ​អ្នក​ដែល​មិន​យល់​ព្រម គឺ​រក្សា​នៅ​ដដែល ប៉ុន្តែ​ត្រូវ​ការ​ពេលវេលា​យូរ ខណៈ​ការ​ចាក់​ដី និង​សំណង់​មាន​ភាព​យឺតយ៉ាវ ដោ​យសារ​ក្រុមហ៊ុន​របស់​លោក​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។ អ្នកឧកញ៉ា ក៏​បាន​ថ្លែង​សូម​អភ័យ​ទោស និង​ការ​យោគយល់​អធ្យាស្រ័យ​ពី​អតិថិជន​ចំពោះ​បញ្ហា​រកាំរកូស យឺតយ៉ាវ ដែល​កើត​មាន​ផង​ដែរ​។បើ​យោង​តាម​សារ​សំឡេង

Read More

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

Kcsm2024-04-24 03-08pm (ស្វាយរៀង)ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាករណីអាងទឹកដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថាកិច្ចការនេះមិនអាចអនុវត្តតែម្នាក់ឯងបានទេគឺត្រូវមានការឯកភាពគ្នាចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទើបការងារដំណើរការដោយរលូននិងមានប្រសិទ្ធភាព។#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ អត្ថបទ:សង្គម

Read More

ដំណឹងបាត់ម៉ូតូ

កាលពីថ្ងៃទិ21-04-2024 វេលាម៉ោង ១០.១០នាទី ករណីបាត់ម៉ូតូ1គ្រឿងម៉ាក Hongda ADV ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1 IM 0230 លេខម៉ាសុីន.7100081.លេខតួ..5100081…នៅម្តុំផ្លូវវេងស្រេង ចំណតរថយន្តក្រុង ស្ថិតនៅភូមិដំណាក់ធំ3 សង្កាត់ស្ទឺងមានជយ័3 ខណ្ឌមានជយ័ រាជធានីភ្នំពេញ ៕ដែលមានម្ចាស់ឈ្មោះ ទេស បញ្ញា ភេប្រុស អាយុ២៧ឆ្នំា ទីលំនៅភូមិ..ក្រាំងស្វាយ….សង្កាត់..ព្រែកកំពឺស….ខណ្ឌ…ដង្កោ រាជធានីភ្នំពេញ។

Read More

យុវជនម្នាក់ភ្លើតភ្លើន !ផឹកសុីស្រវឹង បន្តទៅជក់ថ្នាំ វង្វេងបាត់ស្មារតី មិត្តភក្តិយកម៉ូតូជិះគេចទៅបាត់

KCSM 2024-04-24 08-52am ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានមិត្តភក្តិ២នាក់ទៀត នាំដើរផឹកសុីរហូតដល់ស្រវឹង រួចបន្តទៅជក់ថ្នាំទៀត វង្វេងបាត់ស្មារតី ឆ្លៀតឱកាសមិត្តភក្តិយកម៉ូតូជិះគេចទៅបាត់ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅមុខវិទ្យាល័យជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។យុវជនខាងលើមានឈ្មោះ យន់ សុផេន អាយុ១៩ឆ្នាំ ស្នាក់នៅជាមួយបង ផ្ទះជួលបុរីសែនមនោរម្យ ភូមិកន្ទោកជើង

Read More

កុំចេះតែហ៊ាន.!សមត្ថកិច្ចចាប់ខ្លួនលោក ជួន គន្លា តាមដីកាបង្គាប់តំណាងអាយ្យការខេត្តកំពង់ស្ពឺ

KCSM2024-04-24 08-16am (ភ្នំពេញ)កម្លាំងនគរបាលចាប់ខ្លួនលោក ជួន គន្ធា ដែលប្រកាសចែកដីជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលដីទាំងនេះ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិរបស់រដ្ឋ និងជាដីសាធារណៈរបស់រដ្ឋ។

Read More

សមត្ថកិច្ចជំនាញ បង្ក្រាបករណីប្រើប្រាស់អាវុធខុសច្បាប់ និងចាប់បានទាំងគ្រឿងញៀនជាង១២០គីឡូក្រាម…..

KCSM 2024-04-23 02-17pm សៀមរាប ៖ កម្លាំងសមត្ថកិច្ចជំនាញស្នងការខេត្តសៀមរាប សហការជាមួយកម្លាំងស្នងការខេត្តស្ទឹងត្រែង ស្រាវជ្រាវរហូតដល់បង្ក្រាបចាប់ខ្លួនជនសង្ស័យបានម្នាក់ ពាក់ព័ន្ធកាន់កាប់ ប្រើប្រាស់អាវុធខុសច្បាប់ ស្រាប់តែបានទាំងគ្រឿងញៀនទម្ងន់១២០,៦៨៥គីឡូក្រាម កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ជនសង្ស័យជាជនជាតិឡាវ ម្នាក់ ត្រូវបានចាប់ខ្លួន ក្នុងចំណោមបក្ខពួក១១នាក់ ជាប់ពាក់ព័ន្ធ ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

Read More

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតី ពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរស័ព្ទ (APP NO DRUGS ) របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

KCSM2024-04-23 01-55pm (ភ្នំពេញ) ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត្រ សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរស័ព្ទ (APP NO DRUGS ) របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៣

Read More

បុរសចិត្តខ្លាំងម្នាក់ ! ខឹងថាគ្មានអ្នកនៅផ្ទះដាំបាយ ដុតផ្ទះនិងម៉ូតូឆេះខ្ទេចគ្មានសល់ ខឹងប្រពន្ធរត់ចោល ព្រោះតែប្តីប្រមឹក…

KCSM 2024-04-23 01-07pm បន្ទាយមានជ័យ៖ ផឹកស្រវឹងរករឿងប្រពន្ធ ពេលប្រពន្ធរត់ចោល ខឹងថាគ្មានអ្នកនៅផ្ទះដាំបាយ ដុតផ្ទះ និងម៉ូតូឆេះខ្ទិចគ្មានសល់ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ស្ថិតភូមិតោជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក។លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា ជនសង្ស័យមានឈ្មោះ សុវណ្ណ សល់ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅឃុំស្វាយចេក ស្រុកស្វាយចេក បានយកដែកកេសមកដុតម៉ូតូឆេះអស់១គ្រឿង ហើយបន្តដុតផ្ទះឈើប្រក់ស័ង្កសីទំហំ៦ម៉ែត្រ

Read More

មេឃក្ដៅ ! តែមានខ្យល់កន្រ្ដាក់បំផ្លាញផ្ទះពលរដ្ឋជិត ៣០ខ្នងនៅតំបន់ព្រំដែន

KCSM2024-04-23 12-46pm បាត់ដំបង៖ ខ្យល់កន្ត្រាក់រដូវក្តៅបោកបក់ខ្លាំងបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋជិត ៣០ខ្នងកាលពីល្ងាចមិញនៅតំបន់ព្រំដែនខេត្តបាត់ដំបង។ មន្ត្រីមូលដ្ឋានបានរាយការណ៍ឲ្យដឹងថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងនេះបានកើតឡើង បានប៉ះពាល់លើឃុំចំនួន ២ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង នៅវេលាម៉ោងជិត ៥:០០នាទីល្ងាច ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤។គ្រោះធម្មជាតិបង្កជាខ្យល់កន្ត្រាក់ និងធ្លាក់ភ្លៀងមួយមេធំក្នុងស្រុកសំពៅលូននេះដែរបានប៉ះពាល់ខ្លាំងរួមមាន: ឃុំតាស្ដា ខូចខាតធ្ងន់ និងស្រាលលំនៅឋានរបស់ប្រជាពលរដ្ឋអស់ចំនួន ១២ ខ្នងផ្ទះសាងសង់អំពីឈើប្រក់ដំបូលស័ង្កសី និងទី

Read More

បើកបរមិនប្រយត្ន័ រថយន្ដLuxes បើកបុ.កចូលផ្ទះប្រជាពលរដ្ឋ ទាំងកណ្តាលអធ្រាត្រ…..

kcsm2024-04-23 12-35pm ភ្នំពេញ÷រថយន្ដលុចសុីសRX330មួយគ្រឿង រងការខូចខាត ក្រោយបុរសជនជាតិចិនម្នាក់ បើកបុកចូលផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង១២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវសម្ដេចជាសុីម ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។បើតាមប្រភពពីសន្ដិសុខដែលនៅកន្លែកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្ដលុចសុីស RX330 មួយគ្រឿងពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AS-9353 ធ្វើដំណើររាមបណ្ដោយផ្លូវសម្ដេចជាសុីម ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកែងអ្នកបើកបរបួងចង្កូតមិនទាន់ ក៏ជ្រុលចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ កៀបរថយន្តជាប់ទៅមុខលែងរួច តែជាសំណាងល្អមិនបង្កឱ្យមានអ្នករងរបួសនោះទេ។

Read More

គួរយល់ដឹង ! ទិវា​ភព​ផែនដី​បញ្ហា​ប្រឈម​ចម្បង​ៗ​ចំនួន​៥ ដែល​កំពុង​គំរាម​កំហែង​ភព​ផែនដី​ខ្លាំង​ជាង​គេ

KCSM 2024-04-22 08-20pm (វិទ្យាសាស្រ្ត)ថ្ងៃ​ទី​២២ ខែ​មេសា ជា​រៀង​រាល់​ឆ្នាំ គឺ​ជា​ទិវា​អន្តរជាតិ​ដើម្បី​ភព​ផែន​ដី ដែល​ប្រារព្ធ​ឡើង​ដើម្បី​រំឭក​មនុស្ស​ក្នុង​សកលលោក​ឲ្យ​នឹក​ឃើញ​ពី​កិច្ច​ការពារ​បរិស្ថាន និង​និរន្តរភាព​លើ​ភព​ផែនដី​។ តាម​រយៈ​ទិវា​នេះ គឺ​បាន​បើក​ឱកាស​ឲ្យ​សកម្មជន និង​អ្នក​ស្រលាញ់​បរិស្ថាន​បាន​ជួប​ជុំ ជជែក​គ្នា និង​ផ្សព្វផ្សាយ​អំពី​បញ្ហា​ធ្ងន់ធ្ងរ​នានា ដែល​ផែនដី​កំពុង​ប្រឈម និង​ដំណោះស្រាយ​ចំពោះ​មុខ និង​រយៈ​ពេល​យូរអង្វែង​។បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​បរិស្ថាន ដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន​អន្តរជាតិ​នានា បច្ចុប្បន្ន​នេះ ភព​ផែនដី​កំពុង​រង​នូវ​ការ​ញាំញី​ជា​ច្រើន​សន្ធឹក និង​គំរាមកំហែង​ដល់​និរន្តរភាព​របស់​វា​។ ទោះ​ជា​យ៉ាង​ណា​គេ​បាន​កត់សម្គាល់​នូវ​បញ្ហា​ប្រឈម​ចម្បង​ៗ​ចំនួន​៥ ដែល​កំពុង​គំរាមកំហែង​ភព​ផែនដី​ខ្លាំង​ជាង​គេ​។ក្នុង​នោះ​រួម​មាន​៖ទី១ ភាព​ហិនហោច​នៃ​ព្រៃឈើ និង​កើន​ឡើង​កម្ដៅបច្ចុប្បន្ន​នេះ​ព្រៃ​ឈើ​លើ​ភព​ផែនដី​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា

Read More

ឯកឧត្តម-ឧត្តមសេនីយ៍ត្រី ផែន សុផល ទីប្រឹក្សាក្រសួងមហាផ្ទៃនិងលោកជំទាវ បានអញ្ជើញកងកំលាំងអធិការ ប៉ុស្តិ៍ ប្រជាការពារ ចែកអំណោយនិងពិសារអាហារសាមគ្គី នៅគេហដ្ឋានរបស់ឯកឧត្តមនៅស្រុកអង្គជយ័ កំពត ….!

KCSM2024-04-22 04-10pm (កំពត)កាលពីថ្ងៃទី ១៨ខែមេសាឆ្នាំ ២០២៤កន្លងទៅនេះ ឯកឧត្តម-ឧត្តមសេនីយ៍ត្រី ផែន សុផល ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំអង្គភ្នំតូច ស្រុកអង្គរជយ័ កំពតនិងលោកជំទាវ ព្រមទាំំងក្រុមគ្រួសារ បានរៀបចំពិសាអាហារសាមគ្គីនៅគេហដ្ឋាន ស្ថិតនៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជយ័ ខេត្តកំពត ដើម្បីធ្វើសប្បុរសធម៏ចែកអំណោយ ជូនដល់បងប្អូនកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គភ្នំតូចនិងកងកម្លាំងប្រជាការពារភូមិចំនួន ០៥ភូមិ។ដែលមានការចូលរួមពីសំណាក់លោកអភិបាលរងស្រុក តំណាងឲ្យលោក មួង នឿនអភិបាលនៃគណៈអភិបាលស្រុកអង្គរជ័យលោកអធិការ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ

Read More

បុរសម្នាក់ទុបកំ-ហឹងមិនបាន ទាញAK បា-ញ់ក្របីងាប់០២ក្បាល ព្រោះប្រាប់ម្ចាស់មិនស្តាប់….

KCSM2024-04-22 03-15pm ខេត្តព្រះវិហារ÷កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរតនៈ ស្រុករវៀង បានទទួលបណ្តឹងពីឈ្មោះ អឹម ម៉ៅ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិកេរ ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ ថាមានករណី ជនសង្ស័យលួចបាញ់ក្របីរបស់ខ្លួនស្លាប់នៅចំណុចចំការរបស់ឈ្មោះ ហេង ចេតនា ហៅចែត ភេទប្រុស អាយុ៥៤ឆ្នាំរស់នៅជាមួយគ្នា

Read More

សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។

KCSM2024-04-22 02-51pm (ភ្នំពេញ)នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអាទិភាពគន្លឹះ​ ចំនួន​ ៣​ រួមមាន៖ ការចុះបញ្ជីដីធ្លីបង្ហើយ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត។ ក្នុងនោះ ដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅនៃការចុះបញ្ជីដីធ្លីបង្ហើយនៅកម្ពុជា ហើយឆ្ពោះទៅសម្រេចគោលនយោបាយអាទិភាពផ្សេងទៀត ការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង គឺជាកត្តាសំខាន់បំផុត ដែលត្រូវអនុវត្ត។ បន្ថែមពីនេះ​ រដ្ឋបាលទំនើប ក៏ជារឿងចាំបាច់ដែលត្រូវធ្វើការអភិវឌ្ឍ​ ដោយផ្តោតសំខាន់លេីការកសាងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន

Read More

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ កោះ​ហៅ​តារាចម្រៀង​ សួន​ សុវណ្ណ​ចន្នី​ ឱ្យ​ចូល​ខ្លួន​មក​បំភ្លឺ​ការ​ពិត​ ក្រោយ​បង្ហោះ​ចោទ​ប្រកាន់​តាមបណ្តាញសង្គម….

KCSM 2024-04-22 01-35pm សិល្បៈជាតិ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានកោះហៅតារាចម្រៀង សួន សុវណ្ណចន្នី ឱ្យចូលខ្លួនមកបំភ្លឺការពិតក្រោយបង្ហោះចោទប្រកាន់គ្មានមូលដ្ឋាននៅលើបណ្ដាសង្គមហ្វេសប៊ុកលើគណនីផ្ទាល់ខ្លួនដោយបានអះអាងថា ក្រុមគ្រួសាររបស់លោករងគ្រោះព្រោះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មិនព្រមទទួលពាក្យបណ្ដឹងជាច្រើនលើក រហូតធ្វើឱ្យគ្រួសាររបស់លោកជាប់ឈ្មោះជាជនសង្ស័យ នឹងត្រូវភាគគីខាងបង្ករហេតុបង្គាប់ឱ្យសងសំណងរហូតទៅដល់ ៩០០០ ដុល្លារ។ករណីនេះ តារាចម្រៀង សួន សុវណ្ណចន្នី បានបង្ហោះសារយ៉ាងដូច្នោះ៖ «ខ្ញុំពិតជាមានការឈឺចាប់ជាខ្លាំង ដែររឿងនេះធ្លាក់មកលើគ្រួសារខ្ញុំ អយុត្តិធម៌ពេកហើយ ដែរគ្រួសារខ្ញុំពិតជាទទួលយកមិនបាន អាក្រក់មកជាល្អ សទៅជាខ្មៅ

Read More

ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

KCSM2024-04-21 07-27am ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាប បាននិងកំពុងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងក្រុងរុនតាឯក និងពាក់ស្នែង ដើម្បីគាំទ្រដល់សុខមាលភាព និងជីវភាពរស់នៅល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងពីរ។ ជាមួយគ្នានេះ យើងក៏បានបំពេញកាតព្វកិច្ចក្នុងការការពារ និងថែរក្សាមរតកដ៏មានតម្លៃពីដូនតាខ្មែរឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។ នេះជាប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងជំនួបជាមួយមន្ត្រីមន្ទីរដ.ន.ស.ស. ខេត្តសៀមរាប នាព្រឹឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។​

Read More

រថយន្តដឹកអុីវ៉ាន់វីរៈប៊ុនថាំ បុ.កពីក្រោយម៉ូតូហុងដាឈប់ស្តុប ស្លា.ប់២នាក់ម្តា-យកូ-ន ប្តីរងរបួ-សធ្ង.ន់

KCSM 2024-04-20 03-10pm កណ្តាល ៖ ស្ត្រីខ្មែរឥស្លាមម្នាក់ និងកូនប្រុសអាយុ២ខួប បានស្លាប់ភ្លាមៗនៅកន្លែងប្តីរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកូរ៉េឃ្លុបដឹកអុីវ៉ាន់របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បើកបោះពួយលឿនជ្រុលបុកពីក្រោយម៉ូតូហុងដាឌ្រីម ជិះដោយជនរងគ្រោះ កំពុងឈប់ភ្លើងស្តុប ។ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២០ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៦អា ចំណុចភ្លើងស្តុប ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ

Read More

នារីម្នាក់ដើរទៅធ្វើការជួបប៉ះក្រុមទម្លាក់យោងកាឡៃ ចា.ញ់បោ-កអស់លុយ និងគ្រឿងអលង្ការ បានមកវិញខ្សែកក្រឡៃ

KCSM 2024-04-20 01-52pm ភ្នំពេញ ៖ នារីម្នាក់ខណៈដែលកំពុងដើរឆ្ពោះទៅធ្វើការងាររោងចក្រ ជួបប៉ះក្រុមទម្លាក់យោងគ្នា៤នាក់ ប្រើល្បិចធ្វើជាជ្រុះកញ្ចប់មាស ល្បួងបាំយកទៅព្រៃស្ងាត់ ដោះយកគ្រឿងអលង្ការ យកលុយកាក់ ទូរស័ព្ទ បានសម្រេចនាំគ្នាគេចខ្លួនបាត់អស់ លាតថង់មើលរបស់ទើបដឹងថាជាក្រឡៃ ស្រែកទ្រហោយំ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅព្រៃរបោះ ជាប់ផ្លូវបេតុង ក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល

Read More