ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទជូនពលរដ្ឋ ដើម្បីរាយការណ៍ករណីមន្ត្រីបម្រើប្រជាពលរដ្ឋមិនបានល្អនឹងគ្មានដំណោះស្រាយ
2021-09-14 5.42pm (ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញលេខទូរស័ព្ទមួយខ្សែ ០៦៩ ៥១៦ ៩៩៩ សម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ជួយរាយការណ៍ ករណីមានមន្ត្រីបម្រើប្រជាពលរដ្ឋមិនបានល្អ ប្រើប្រាស់ពាក្យសម្តី កាយវិការមិនសមរម្យ ជាពិសេសផ្តល់សេវាទូទៅមានការយឺតយ៉ាវខ្លាំង ដោយទទួលយកឯកសារពីប្រជាពលរដ្ឋ ហើយយកទៅទុកចោលបាត់ ដោយមិនបានធ្វើទាន់ពេលវេលា។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញKCSM TV news នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះថា មួយរយៈពេលចុងក្រោយនេះ ដោយអនុវត្តតាមការ…