Month: September 2021

មនុស្ស ៦៣នាក់ ត្រូវបានអប់រំ និងពិន័យ ខណ:១នាក់បញ្ជូនទៅតុលាការ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី២៩ ខែកញ្ញា

2021-09-30 3 31pm (ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ៦៤នាក់ទៀត និងយានយន្ត៣៣គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ៤៦ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ១៥.២លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ គឺមានមនុស្ស៦៣នាក់ ត្រូវបានអប់រំ និងពិន័យ និង១នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ។ នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ។ ខាងក្រោមនេះជាសេចក្តីប្រកាស៖

កម្លាំងសមត្ថកិច្ចខេត្តកំពង់ធំចុះឃាត់ខ្លួនមន្ត្រីប៉ូលិសសេដ្ឋកិច្ចក្រសួង២នាក់ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ

KCSM 30 09 2021 3 20pm កំពង់ធំ ៖ លោកឧត្តមសេនីយត្រី ទិត សំណាង ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តកំពង់ធំ បានដឹកនាំកម្លាំងចុះឃាត់ខ្លួនមន្ត្រីប៉ូលិសសេដ្ឋកិច្ចក្រសួង២នាក់ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ធី ញាញ់ អាយុ៣២ឆ្នាំ នៅភូមិល្អក់ ឃុំកំពង់ថ្ម កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដោយឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ លោកឧត្តមសេនីយ៍ត្រី ទិត សំណាង…

ប្រឹក្សាសម្តេចតេជោ ជួបរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សរបស់ថៃ ចែករំលែកការងារសង្គមកិច្ច

2021-09-30 11.18am (បាងកក, ប្រទេសថៃ)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលជួបពិភាក្សាការងារជាមួយលោក Juti Krairerk រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សរបស់ថៃ។ ក្នុងជំនួបនេះ បានជជែកលើការងារសង្គមកិច្ច និងកិច្ចការមួយចំនួនពាក់ព័ន្ធការលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។ ក្នុងជំនួបនេះលោកបណ្ឌិត សុខ សុក្រឹត្យា បានជម្រាបជូនរដ្ឋមន្ត្រីថៃ ពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងបានជម្រាបកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាការងារយកចិត្តទុកដាក់ទៅលើការងារសង្គមកិច្ច ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវភាព…

ប្អូនស្រីលោក គីម ជុងអ៊ុន ត្រូវបានតែងតាំងឲ្យកាន់តំណែង ក្នុងស្ថាប័នកំពូលមួយ នៃរដ្ឋាភិបាលកូរ៉េខាងជើងជាលើកដំបូង

2021-09-30 11.04am (សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថា ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូ ចុង ត្រូវបាន តែងតាំងឱ្យកាន់តំណែងនៅក្នុងស្ថាប័នកំពូលមួយ នៃរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។ បើតាម KCNA អ្នកនាង គីម យ៉ូ ចុង ត្រូវបានតែងតាំងឱ្យកាន់តំណែងមួយ…

សម្ដេចក្រឡាហោម ស ខេង ដកហូតមុខតំណែងវរសេនីយ៍ឯក សឿន ប៊ុនធឿន ពីអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក មកជាមន្ត្រីធម្មតា

2021-09-29 3 40pm (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន ចេញសេចក្តីសម្រេចមួយដកតំណែង លោកវរសេនីយ៍ឯក សឿន ប៊ុនធឿន អត្តលេខ៦៤៨៦៨ ពីអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ឱ្យមកជាមន្ត្រីធម្មតា។ នេះបើតាមសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង ។ ការសម្រេចដកតំណែងនេះ ជាការអនុវត្តវិន័យចំពោះ លោកវរសេនីយ៍ឯក សឿន ប៊ុនធឿន ដោយសារមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕ ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស…

តុលាការឥណ្ឌូនេស៊ី សម្រេចឃុំខ្លួនប្រធានក្រុមនាវា MT Strovols ដែលលួចដឹកប្រេង៣០ម៉ឺនប៉ារ៉ែលពីកម្ពុជា

2021-09-29 2.12pm (ភ្នំពេញ)៖ ប្រធានក្រុមនាវា MT Strovols ជនជាតិបង់ក្លាដេស ដែលបានដឹកប្រេងប្រមាណ៣០ម៉ឺនប៉ារ៉ែលពីកម្ពុជា ត្រូវបានតុលាការឥណ្ឌូនេស៊ី កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន១៥ថ្ងៃ និងពិន័យជាប្រាក់ ១០០លានរ៉ូពី ឬប្រមាណ៧ពាន់ដុល្លារ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Eurasia review នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។ តាមប្រភពដដែលនេះបានបញ្ជាក់ថា លោកត្រូវបានឃុំខ្លួនកាលពីសប្តាហ៍មុន ពីបទចូលចតនៅក្នុងដែនសមុទ្រឥណ្ឌូនេស៊ី ដោយគ្មានការអនុញ្ញាត។ ប្រសិនលោក មិនបង់ប្រាកផាកពិន័យនេះទេ លោកនឹងត្រូវជាប់ទោសបន្ថែម១ខែទៀត។ ក្រោយការឃុំខ្លួនប្រធានក្រុមនាវារូបនេះ ប៉ុន្មានថ្ងៃក្រោយមកអាជ្ញាធរទីក្រុងហ្សាកាតា បានឃុំខ្លួននាវិក១៩នាក់ទៀត…

ADB អនុម័តប្រាក់កម្ចី ៨២លានដុល្លារ ដើម្បីកែលម្អរផ្លូវក្នុងខេត្តចំនួន២របស់កម្ពុជា

2021-09-29 12:39 pm (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន៨២លានដុល្លារ ដើម្បីកែលម្អផ្លូវជាតិ និងផ្លូវខេត្តប្រវែង៤៨គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង និងកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ (GMS)។ នេះបើតាមសេចក្ដីប្រកាសរបស់ ADB នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ ADB បានឲ្យដឹងថា ជំនួយថ្មីនេះ គឺជាដំណាក់កាលទី២ នៃគម្រោងធ្វើឲ្យប្រសើរឡើង នូវបណ្តាញផ្លូវថ្នល់ដែលមាន គោលបំណងពង្រឹងការតភ្ជាប់កម្ពុជា ជាមួយវៀតណាម និងគាំទ្រការអភិវឌ្ឍគ្រឿងសម្របសម្រួលការឆ្លងដែននៅក្នុងខេត្តទាំងពីរ។ ការធ្វើឲ្យប្រសើរថ្មីនេះ នឹងប្រើប្រាស់ការរចនាដែលធន់…

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ក្នុងឱកាសទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន»

2021-09-28 11:46am (ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចូលរួមជាមួយអ្នកសារព័ត៌មាននៅប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក អបអរសាទរទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ហើយសម្រាប់ឆ្នាំ២០២១នេះ ទិវាអន្តរជាតិស្តីពីសិទ្ធិទទួលព័ត៌មានរំលេចចេញនូវប្រធានបទ «សិទ្ធិដឹង៖ កសាងឱ្យប្រសើរឡើងវិញជាមួយនឹងសិទ្ធិទទួលព័ត៌មាន» ដោយសង្កត់បញ្ជាក់ថា សាធារណជនត្រូវការព័ត៌មានដែលពិតត្រឹមត្រូវ។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម –

អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ៧០៨គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១

2021-09-28 05 30pm (ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៧០៨គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងនោះមានម៉ូតូ ៥៦០គ្រឿង និងរថយន្ត ១៤៨គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។ បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៨ ខែកញ្ញា ក្នុងឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៦៣,៩៧៦គ្រឿង…

រថយន្តស៊េរីទំនើប បុករថយន្តដឹកខ្សាច់ ក្រឡាប់ចាក់ខ្សាច់ពីលើ ។

ថ្ងៃអង្គារ ២៨ កញ្ញា ២០២១ រថយន្ត​ដឹក​ខ្សាច់ និង​រថយន្តស៊េរី​ទំនើបម៉ាកRangRoverមួយគ្រឿងបុក​គ្នា​ពេញទំហឹង​នៅត្រង់ចំណុច​ផ្លូវបែក​ជា​បួន រង​ការខូចខាត​ទាំងសងខាង សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់ធ្ង​រ​នោះទេ ។ ហេតុការណ៍​នេះ​កើតឡើងកាលពី​វេលា​ម៉ោង​០៤និង​៣០​នាទី​ទាបភ្លឺ​ថ្ងៃទី​២៨ ខែកញ្ញា ​ឆ្នាំ២០២១ នៅ​ចំណុច​ផ្លូវ​លេខ​៤៣២ កែង​និង​ផ្លូវ​លេខ​១០៥ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុមានបុរស​ម្នាក់​បើករថយន្ត​ធន់​ធំ​ប្រភេទ​បែន​ដឹក​ខ្សាច់​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក់​លេខ ចង្កូត​ស្តាំ PP-1562 ពណ៌​ស ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈពេល​ធ្វើដំណើរ​មក​ដល់​ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន ស្រាប់​តែមាន​រថយន្តស៊េរី​ទំនើប មួយគ្រឿង​ម៉ាក RANGER…