2021-09-12 ,10 55 AM

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១០,៩២០,២៥៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៤១,៨៦១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១៖
- ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៦៣,៧៣២នាក់ (ស្លាប់ ១៣៨,៧០១នាក់)
- ហ្វីលីពីន ឆ្លងចំនួន ២,២០៦,០២១នាក់ (ស្លាប់ ៣៤,៩៧៨នាក់)
- ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៩៦០,៥០០នាក់ (ស្លាប់ ២០,៤១៩នាក់)
- ថៃ ឆ្លងចំនួន ១,៣៦៨,១៤៤នាក់ (ស្លាប់ ១៤,១៧៣នាក់)
- វៀតណាម ឆ្លងចំនួន ៦០១,៣៤៩នាក់ (ស្លាប់ ១៥,០១៨នាក់)
- មីយ៉ាន់ម៉ា ឆ្លងចំនួន ៤២៩,៨៨០នាក់ (ស្លាប់ ១៦,៤៥១នាក់)
- កម្ពុជា ឆ្លងចំនួន ៩៨,៨៤២នាក់ (ស្លាប់ ២,០២៨នាក់)
- សិង្ហបុរី ឆ្លងចំនួន ៧០,៦១២នាក់ (ស្លាប់ ៥៨នាក់)
- ទ្បាវ ឆ្លងចំនួន ១៧,១៤០នាក់ (ស្លាប់ ១៦នាក់)
- ព្រុយណេ ឆ្លងចំនួន ៤,០៣៥នាក់ (ស្លាប់ ១៩នាក់)៕