ដំណឹងល្អ បទឈប់បាញ់រវាងកម្ពុជា និងថៃ យល់ព្រមដោយគ្មានលក្ខខណ្ឌក្នុងរយៈពេល២៤ម៉ោង នៅកណ្តាលអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

🔊ដំណឹងល្អ បទឈប់បាញ់រវាងកម្ពុជា និងថៃ យល់ព្រមដោយគ្មានលក្ខខណ្ឌក្នុងរយៈពេល២៤ម៉ោង នៅកណ្តាលអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ KCSM2025-07-28 05-15pm (ម៉ាឡេស៊ី)៖ បទឈប់បាញ់រវាងកម្ពុជា និងថៃ យល់ព្រមដោយគ្មានលក្ខខណ្ឌក្នុងរយៈពេល២៤ នៅកណ្តាលអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះបើយោងតាមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ថ្លែងមុននេះបន្តិច៕ ឈប់បាញ់នៅយប់អាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ !

រដ្ឋមន្ត្រីការបរទេសអាមេរិក ជំរុញភាគីថៃឱ្យទទួលយកបទឈប់បាញ់ជាមួយកម្ពុជា

រដ្ឋមន្ត្រីការបរទេសអាមេរិក ជំរុញភាគីថៃឱ្យទទួលយកបទឈប់បាញ់ជាមួយកម្ពុជា KCSM 2025-07-27 11-46pm (វ៉ាស៊ីនតោន)៖ បន្ទាប់ពីការអំពាវនាវរបស់ប្រធានាធិបតី ដូណាល់ ត្រាំ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ចេញមកជំរុញឱ្យភាគីថៃ បន្ធូរបន្ថយភាពតានតឹង និងឈប់បាញ់ជាបន្ទាន់ជាមួយកម្ពុជា។ នេះយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក ដែលចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក រ៉ូប៊ីអូ បានជំរុញឱ្យរដ្ឋាភិបាលថៃ ត្រូវតែបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ និងត្រូវតែយល់ព្រមឈប់បាញ់ជាមួយកម្ពុជា និងបានគូសបញ្ជាក់ឡើងវិញ ពីបំណងចង់បានសន្តិភាពរបស់ប្រធានាធិបតី…

កងទ័ពអាកាសរបស់ចោរសៀមឈ្លានពាន នៅតែបន្តបើកការវាយប្រហារតាមផ្លូវអាកាសមកលើកម្ពុជានៅថ្ងៃនេះ

កងទ័ពអាកាសរបស់ចោរសៀមឈ្លានពាន នៅតែបន្តបើកការវាយប្រហារតាមផ្លូវអាកាសមកលើកម្ពុជានៅថ្ងៃនេះ KCSM2025-07-27 04-49pm (សមរភូមិ, ព្រះវិហារ)៖ កងទ័ពអាកាសថៃ នៅរសៀលថ្ងៃទី២៧ ខែកក្កដានេះបាននិយាយថា ខ្លួនបានបញ្ជូនយន្ដហោះចម្បាំង F-16 និង Gripen ដើម្បីវាយប្រហារលើមូលដ្ឋានទ័ពរបស់កម្ពុជា នៅជុំវិញតំបន់ព្រំដែនក្បែរប្រាសាទតាក្របី និងតាមាន់ធំ បើទោះបីមេដឹកនាំកំពូលរបស់ពិភពលោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំអង្គការសហប្រជាជាតិ បញ្ជាឲ្យអនុវត្តបទឈប់បាញ់ភ្លាមៗក៏ដោយ។

🫵🏻អ្នកបានឈ្លានពានប្រទេសខ្ញុំ ហើយនិយាយប្រាប់ពិភពលោកថា ប្រទេសខ្ញុំជាអ្នកចាប់ផ្ដើមសង្រ្គាម

🫵🏻អ្នកបានឈ្លានពានប្រទេសខ្ញុំ ហើយនិយាយប្រាប់ពិភពលោកថា ប្រទេសខ្ញុំជាអ្នកចាប់ផ្ដើមសង្រ្គាម 🫵🏻អ្នកផ្លោងគ្រាប់បំផ្លាញផ្ទះដ៏កក់ក្ដៅរបស់ខ្ញុំ បង្ខំឱ្យខ្ញុំភៀសសឹក មកជ្រកក្រោមតង់ពណ៌ខៀវនេះ 🫵🏻អ្នកផ្លោងគ្រាប់ដាក់សាលារៀនរបស់ខ្ញុំ ធ្វើឱ្យខ្ញុំគ្មានកន្លែងសិក្សារៀនសូត្រ 🫵🏻អ្នកបំបែកបំបាក់គ្រួសាររបស់ខ្ញុំ ដោយឱ្យខ្ញុំឃ្លាតពីលោកឪពុកជាទីស្រលាញ់របស់ខ្ញុំ 🫵🏻អ្នកបានឆក់យកជីវិតប៉ារបស់ខ្ញុំ ហើយបន្សល់នូវស្រ្ដីមេម៉ាយម្នាក់ដែលជាម្ដាយរបស់ខ្ញុំ នេះជាសម្លេងរបស់កុមារកម្ពុជា🧑🏻👧🏻🥲🇰🇭 🫵🏻You invaded my country and told the world that my country started the war. 🫵🏻I was forced…

BREAKING: គិតត្រឹមវេលាថ្ងៃត្រង់នេះ ជប់គរគី ខេត្តឧត្តរមានជ័យ កំពុងក្លាយជាទីតាំងប្រយុទ្ធគ្នាខ្លាំងរវាងកងទ័ពកម្ពុជា-ថៃ, ថ្មដូនស្ងប់ស្ងាត់ ក្រោយកម្ពុជាបាញ់កម្ទេចរថក្រោះថៃ

BREAKING: គិតត្រឹមវេលាថ្ងៃត្រង់នេះ ជប់គរគី ខេត្តឧត្តរមានជ័យ កំពុងក្លាយជាទីតាំងប្រយុទ្ធគ្នាខ្លាំងរវាងកងទ័ពកម្ពុជា-ថៃ, ថ្មដូនស្ងប់ស្ងាត់ ក្រោយកម្ពុជាបាញ់កម្ទេចរថក្រោះថៃ KCSM2025-07-27 01-35pm (ឧត្តរមានជ័យ)៖ គិតត្រឹមវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ តំបន់ជប់គរគីក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ កំពុងក្លាយជាទីតាំងប្រយុទ្ធគ្នាយ៉ាងខ្លាំងពីសំណាក់កងទ័ពកម្ពុជា វៃបណ្ដេញសត្រូវឈ្លានពានដែលបង្កដោយកងទ័ពថៃ។ ដោយឡែក នៅតំបន់ថ្មដូន បានប្រែមកស្ងប់ស្ងាត់ការប្រយុទ្ធគ្នា បន្ទាប់ពីកងទ័ពកម្ពុជាបាញ់ផ្លោងកម្ទេចរថក្រោះរបស់កងទ័ពថៃអស់ជាច្រើនគ្រឿង ដើម្បីបន្ដយកប្រៀបលើសមរភូមិ មិនឲ្យទាហានថៃឈរជើងបានឡើយ។ បើទោះបីមានការដាក់សម្ពាធ ការបន្ថែមកម្លាំងរបស់យោធាថៃយ៉ាងណាក្ដី ប៉ុន្ដែកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មិនរួញរានឹងការគម្រាមកំហែងនេះឡើយ ពោលនៅតែការពារយ៉ាងរឹងមាំដែនអធិបតេយ្យកម្ពុជា មិនឲ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា…

TOP NEWS: សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃ, ភាគីថៃឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នា

TOP NEWS: សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃ, ភាគីថៃឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នា KCSM 27-07-2025 07:55am (ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ២ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃ, ភាគីថៃឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នាភ្លាមៗ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានរៀបរាប់នៅលើបណ្តាញសង្គមជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖…

ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃជាង៣ម៉ឺននាក់ កំពុងសម្រុកមកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង

ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃជាង៣ម៉ឺននាក់ កំពុងសម្រុកមកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង KCSM2025-07-26 01-58pm (បាត់ដំបង)៖ គិតត្រឹមវេលាម៉ោងជាង១២ថ្ងៃត្រង់ទី២៦ ខែកក្កដា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលរស់នៅ និងធ្វើការនៅប្រទេសថៃជាង ៣ម៉ឺននាក់ បានសម្រុកចូលមកប្រទេស កម្ពុជាវិញ នៅតាមច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង។ នៅពេលនេះ អាជ្ញាធរខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធកំពុងតែដុតដៃដុតជើងទទួលរៀបចំសម្រួល និងជូនដំណើរប្រជាពលរដ្ឋខ្មែរចេញពីខេត្តបាត់ដំបង ដើម្បីឆ្ពោះទៅកាន់ស្រុកកំណើតរៀងៗខ្លួន៕

ការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា បានបង្ខំឱ្យជនស៊ីវិលកម្ពុជាចំនួន ១០៨៦៥ គ្រួសារស្មើប្រមាណ ៣៧​ ៦៣៥ នាក់ ដែលរស់នៅតាមតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព ដែលក្នុងនោះមានទាំងកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា។ កងទ័ពឈ្លានពានថៃមានរៀបចំផែនការច្បាស់លាស់ និងបានគិតទុកជាមុននូវទង្វើឈ្លានពានរបស់ខ្លួនមកលើបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។

ការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា បានបង្ខំឱ្យជនស៊ីវិលកម្ពុជាចំនួន ១០៨៦៥ គ្រួសារស្មើប្រមាណ ៣៧​ ៦៣៥ នាក់ ដែលរស់នៅតាមតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព ដែលក្នុងនោះមានទាំងកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា។ កងទ័ពឈ្លានពានថៃមានរៀបចំផែនការច្បាស់លាស់ និងបានគិតទុកជាមុននូវទង្វើឈ្លានពានរបស់ខ្លួនមកលើបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ KCSM 2025-07-26 10-52am Thailand’s armed invasion of Cambodia has forced 10,865 Cambodian families—approximately 37,635…

BREAKING: សហរដ្ឋអាមេរិក ទទូចឱ្យបញ្ឈប់ជម្លោះប្រដាប់អាវុធជាបន្ទាន់រវាងកម្ពុជានិងថៃ

BREAKING: សហរដ្ឋអាមេរិក ទទូចឱ្យបញ្ឈប់ជម្លោះប្រដាប់អាវុធជាបន្ទាន់រវាងកម្ពុជានិងថៃ KCSM25-07-2025 12:00 (វ៉ាស៉ីនតោន)៖ នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា (ពេលវេលានៅអាមេរិក) សហរដ្ឋអាមេរិក បានទទូចឱ្យបិទបញ្ចប់ទៅវិញជាបន្ទាន់ នូវការផ្ទុះជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ស្តីពីការប្រយុទ្ធគ្នារវាងកម្ពុជានិងថៃ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកសូមទទូចឱ្យបញ្ឈប់អរិភាពទាំងអស់ជាបន្ទាន់ ហើយការពារអាយុជីវិតជនស៉ីវិល និងស្វែងរកដំណោះស្រាយ​ដោយសន្តិវិធីសម្រាប់ជម្លោះ»។ គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ បានផ្ទុះឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅពេលដែល​កងទ័ពរបស់ថៃ…

🇰🇭 Khmer (ភាសាខ្មែរ) នៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2025 ប្រទេសថៃបានបាញ់កាំជ្រួចចំនួន 6 ដំបូងចូលក្នុងដែនកម្ពុជា មុន។ ដូច្នេះ ប្រទេសកម្ពុជាមានសិទ្ធិដោយស្របច្បាប់ក្នុងការការពារខ្លួនឯង និងការពារអធិបតេយ្យភាព និងអធិបតេយ្យនៃទឹកដីជាតិរបស់ខ្លួន។

🇰🇭 Khmer (ភាសាខ្មែរ) នៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2025 ប្រទេសថៃបានបាញ់កាំជ្រួចចំនួន 6 ដំបូងចូលក្នុងដែនកម្ពុជា មុន។ ដូច្នេះ ប្រទេសកម្ពុជាមានសិទ្ធិដោយស្របច្បាប់ក្នុងការការពារខ្លួនឯង និងការពារអធិបតេយ្យភាព និងអធិបតេយ្យនៃទឹកដីជាតិរបស់ខ្លួន។ KCSM2025-07-25 12-44pm 🇺🇸 United States (English) On 24 July 2025, Thailand launched six missiles…