(ស្រុករុក្ខគិរី) សង្ស័យបែកថ្នាំ បុរសម្នាក់បានកា-ប់ប្ល-ន់បុរសម្នាក់ទៀតបណ្តាលអោយរងរបួ-សជាច្រើនកន្លែង…
(ស្រុករុក្ខគិរី) សង្ស័យបែកថ្នាំ បុរសម្នាក់បានកា-ប់ប្ល-ន់បុរសម្នាក់ទៀតបណ្តាលអោយរងរបួ-សជាច្រើនកន្លែង… KCSM2025-05-09 12-49pm ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានជនសង្ស័យធ្វើការកាប់ប្លន់បណ្តាលអោយរងរបួសជាច្រើនកន្លែងរងរបួសធ្ងន់ ខណៈនៅពេលដែលជនរងគ្រោះខាងលើដឹកប្រេងម៉ាសូតទៅអោយអតិថិជននៅវាលស្រែមួយកន្លែងស្ថិតនៅចំណុចទួលទ្រាផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥។ តាមសម្តីរបស់ជនរងគ្រោះឈ្មោះ គឿន ភារ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ បានបញ្ជាក់ថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូអូសរទះដឹកប្រេងម៉ាសូតទៅអោយគេនៅស្រែ លុះត្រឡប់វិញដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែជនសង្ស័យប្រដាប់ដោយកាំបិត បានហក់មកទាញកាបូបលុយដែលគាត់ស្ពាយនៅចំហៀងខ្លួន លុះដណ្តើមមិនបានសម្រេចជនសង្ស័យបានធ្វើការកាប់ទៅលើជនរងគ្រោះតែម្តង។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានលោក រិទ្ធ ត្រូវជាអនុភូមិព្រមទាំងក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងភ្លាមៗផងដែរ ចំណែកជនសង្ស័យសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាឈ្មោះ…