ករណីអគ្គីភយ័ឆាបឆេះនៅសិប្បកម្មផលិរសុីទែនផ្ទុកទឹកសំណល់ស្ថិតនៅខណ្ឌកំបូល ។
KCSM2025-05-08 04-06pm
(ភ្នំពេញ)នៅវេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចសិប្បកម្មផលិតស៊ីទែនផ្ទុកទឹកសំណល់ ស្ថិតនៅ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតក្រណាត់ស្មាច់មួយចំនួនធំ ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
នៅវេលាម៉ោង១២:០០នាទីថ្ងៃត្រង់ ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើរនឹង ០៦ម៉ែត្រគូប និងរថយន្តជំនួយ:
-រថយន្តអគ្គិភ័យរថយន្តសាលាខណ្ឌកំបូលចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែ្រតគូប ។
-រថយន្តអគ្គិភ័យបុរីសង្ឃឹមថ្មីចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៩ម៉ែ្រតគូប ។
-រថយន្តអគ្គិភ័យទ័ពពិសេស៩១១ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៩ម៉ែត្រគូប៕
ដោយ ស្នងការរាជធានីភ្នំពេញ