នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យចំនួន២៩នាក់ ពាក់ព័ន្ធករណីប្លន់ ជួញដូរមនុស្ស ឃុំឃាំងមនុស្ស ហិង្សាមានស្ថានទម្ងន់ទោស និងករណីផ្សេងៗទៀតសរុប១១ករណី

KCSM2025-05-08 04-51pm

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ២៩នាក់ ពាក់ព័ន្ធករណីប្លន់ , ជួញដូរមនុស្ស , ឃុំឃាំងមនុស្ស , ហិង្សាមានស្ថានទម្ងន់ទោស និងករណីផ្សេងៗទៀតសរុប១១ករណី ដែលសមត្ថកិច្ចបង្ក្រាបបានកាលពីពេលថ្មីៗ ដោយដកហូតបានរថយន្ត និងម៉ូតូជាច្រើនគ្រឿង អាវុធខ្លី០១ដើម រួមទាំងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀតផងដែរ ៕