សហជីព និងកម្មករនៅកម្ពុជា ថ្កោលទោសក្រុមជ្រុលនិយមនៅជប៉ុនដែលនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមាននាយករដ្ឋមន្រ្តីខ្លួននៅបរទេស
សហជីព និងកម្មករនៅកម្ពុជា ថ្កោលទោសក្រុមជ្រុលនិយមនៅជប៉ុនដែលនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមាននាយករដ្ឋមន្រ្តីខ្លួននៅបរទេស KCSM 2025-05-31 05:05pm (ភ្នំពេញ)៖ សហជីព និងកម្មករនិយោជិតរាប់ម៉ឺននាក់នៅកម្ពុជា បានរិះគន់ និងថ្កោលទោសក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ដោយពួកគេចាត់ទុកថា ក្រុមជ្រុលនិយមកំពុងប្រឆាំងនឹងផលប្រយោជន៍ជាតិខ្លួនឯង។ លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC) បានលើកឡើងថា៖ «ក្នុងនាមខ្ញុំជាប្រធានសហជីពនៅកម្ពុជាដែលដឹកនាំកម្មកររោងចក្រសហគ្រាសរាប់ម៉ឺននាក់ សូមរិះគន់ និងថ្កោលទោសក្រុមទណ្ឌិត សម…