ករណីក្មេ-ងទំ-នើងបង្ហោះម៉ូតូលេីផ្លូវសាធារណ:ត្រូវបានសមត្ថកិច្ច ហៅមកអបរំ នៅស្រុកត្រាំកក់ តាកែវ ម
KCSM2025-05-29 09-26pm
(តាកែវ)ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥
វេលាម៉ោង ៨:០៥នាទី នៅចំណុចលេីផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៧០-៧១ ស្ថិតក្នុងភូមិស្រង៉ែ ឃុំឧត្ដមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីបង្ហោះម៉ូតូលេីផ្លូវសាធារណ:(ក្មេងទំនេីង)បង្កឡេីងដោយក្មេងទំនេីងចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ 1AA-3484។
ក្រោយកេីយហេតុ សមត្ថកិច្ចយេីងបានចុះធ្វេីការស្រាវជ្រាវឆែកកាមេរ៉ាតាមដងផ្លូវ កំណត់មុខសញ្ញាជនសង្ស័យបានចំនួន ០២នាក់:
១.ឈ្មោះ យឿង ឧសភា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរ មិនពិតប្រាកដ (ជាអ្នកបេីកបរ)។
២,ឈ្មោះ អូន សីហា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរ សិស្សថ្នាក់ទី០៩ (ជាអ្នកជិះពីក្រោយ)។
ដោយមានបទបញ្ជាពីលោក ឧត្ដមសេនីយ៍ទោស្នងការ កម្លាំងជំនាញ ដឹកនាំដោយលោក វរសេនីយ៍ឯក ឌុក ធីយ៉ា អធិការ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វេីការឃាត់ខ្លួនក្មេងទំនេីងទាំង០២នាក់ខាងលេី រួមនឹងវត្ថុតាងម៉ូតូធុនសង់C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ តាកែវ 1AA- 3484 មកអប់រំណែនាំ ធ្វេីកិច្ចសន្យា និងបានអញ្ជេីញអាណាព្យាបាលមកធានាទៅលំនៅដ្ឋានវិញ។