ក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ(លេខ១៣០) ត្រូវបានកំលាំងនគរបាលអនុវត្ដនីតិវិធី
KCSM2025-05-30 03-38pm
កំពង់ស្ពឺ៖ ដោយអនុវត្ដតាមបទបញ្ជានិងបានការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ លេីវិធានការច្បាប់ចំ ពោះក្រុមក្មេងទំនេីងដោយមិនលេីកលែង នៅថ្ងៃទី ២៨.០៥.២០២៥ កម្លាំងនគរបាលអធិការដ្ឋាននគរ បា លស្រុកបានចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោះធ្វើការស្រាវជ្រាវឈានទៅឃាត់មុខសញ្ញាក្មេងទំនើងបង្ហោះម៉ូតូ ០២នាក់ ដកហូតម៉ូតូមួយគ្រឿងម៉ាកC125cc ពណ៌ក្រហម ផ្លាកលេខ កំព ង់ស្ពឺ 1T.5510 ៖
១-ឈ្មោះ កន វណ្ណថេត (ត្រូ) ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី។
២-ឈ្មោះ ហន ដេវីត ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិដូនអៀតឃុំរកាកោះស្រុកគងពិសី ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការ នគរបាលស្រុកគងពិសី ចំពោះក្មេងទំនើងទាំង២នាក់ បានយកមកធ្វេីការអប់រំ និងកោសក់ កោះអញ្ជេីញអាណាព្យាបាលមកធ្វើកិច្ចសន្យាទទួលយកទៅគ្រប់គ្រងមិនអោយប្រព្រឹត្តទង្វើបែបនេះជាលេីកទី២ និងបានដកហូតម៉ូតូរក្សាទុករយៈពេល៣ខែមុនហ្នឹងប្រគល់ជូនយកទៅប្រេីប្រាស់វិញ ។
សមត្ថកិច្ចនគរបាល សំណូមពរដល់អាណាព្យាបាលមាតាបិតានិងក្មួយៗមេត្ដាបញ្ឍប់រាល់ទង្វេីរដែលសង្គមមិនគាំទ្រ និងប៉ះពាល់ដល់ជីវភាពរស់ នៅ ការសិក្សាអនាគត ៕