Month: May 2024

បា.ក់រលំគ្រោងដែកអគារកំពុងសាងសង់ សង្កត់លើរថយន្ត ៦គ្រឿង នៅខេត្តស្វាយរៀង

KCSM 2024-05-14 05-41pm ស្វាយរៀង ៖ សំណង់ការដ្ឋានមួយកន្លែងដែលកំពុងសាងសង់ ស្រាប់តែកាច់បាក់រលំគ្រោងដែក សង្កត់លើរថយន្តចំនួន៦គ្រឿង សំណាងល្អមិនរបួសដល់មនុស្ស ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង០៥នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិព្រៃគគីរ ឃុំព្រៃគគី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ តាមអាជ្ញាធរបានឱ្យដឹងថា សំណង់ខាងលើ ជាសំណង់រោងចក្រ កំពុងតែសាងសង់តម្លើងជាគ្រោងដែក ហើយនៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ខណៈដែលកម្មករសម្រាកពីការងារ ស្រាប់តែកាច់ដែកបាក់រលំ សង្កត់លើរថយន្តដឹកបេតុងចំនួន៥គ្រឿង រថយន្តTACOMA មួយគ្រឿង រ៉ូឡូមួយគ្រឿង…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។

KCSM2024-05-14 12-58pm (ភ្នំពេញ)ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជានេះបេីយោងទៅតាមកិច្ចប្រជុំកំណត់ភារកិច្ច និងទិសដៅការងាររបស់អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ នាថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៤​ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC អត្ថបទ:សង្គម

សេចក្តីជូនដំណឹងខ្ញុំបាទ ជយ័ សេដ្ឋា ចាងហ្វាងការផ្សាយអង្ភភាពគេហទំពរ័ www.kcsmtvnews.com សូមជំរាបជូនក្រសួងស្ថាបណ្ណនិងម្ចាស់អាជីវកម្មទាំងអស់អោយបានជ្រាបថា÷ រាល់កាតរបស់ខ្ញុំបាទ ដែលមានសហការីឬបុគ្គលណាម្នាក់យកកាតរបស់ខ្ញុំបាទទៅប្រើប្រាស់ក្នុងបទល្មើសផ្សេងៗ ខ្ញុំបាទមិនទទួលខុសត្រូវជាដាច់ខាត បើសិនមានករណីបែបនេះ សូមក្រសួងស្ថាបណ្ណឬម្ចាស់អាជីវកម្ម ទំនាក់ទំងមកលេខខ្ញុំបាទតាមរយះលេខទូរសព្ទ័ 011 757875 ;010 880 196 ;097 6822675

ក្រសួង​រ៉ែ​និងថាមពលបានប្ដេជ្ញា​បញ្ចប់​សកម្មភាព​រ៉ែ​អានាធិបតេយ្យ ខណៈ​ពលរដ្ឋ​តែងតែត្អូញត្អែរថា គួរ​តែ​ប្ដេជ្ញា​ឲ្យ​បាន​មុន​នេះ..

KCSM2024-05-13 14-06pm (ភ្នំពេញ)តាម​រយៈ​វីដេអូ​សកម្មភាព និង​អត្ថបទ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន កាល​ពី​ថ្ងៃ​ពី ៣ ខែ​ឧសភា ឆ្នាំ ២០២៤ ក្រសួង​រ៉ែ និង​ថាមពល​ប្ដេជ្ញា​បញ្ចប់​នូវ​សកម្មភាព​រ៉ែ​អនាធិបតេយ្យ និង​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​រ៉ែ ដោយ​ស្របច្បាប់ ដែល​នាំ​មក​នូវ​ផលប្រយោជន៍​ជាតិ​ជា​ច្រើន​មាន​ជា​អាទិ៍ ការ​បង្កើត​ឱ្យ​មាន​ឱកាស​ការងារ​នៅ​នឹង​កន្លែង និង​ប្រយោល ការ​ចូលរួម​ចំណែក​ដល់​ការ​បង្កើត​ប្រភព​ចំណូល​ថវិកា​ជាតិ​បន្ថែម និង​ការ​បំបាត់​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​សង្គម ព្រម​ទាំង​ចូលរួម​ចំណែក​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​តាម​រយៈ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ប្រកប​ដោយ​ចិរភាព​។ ជា​មួយ​គ្នា​នេះ​ក្រសួង​រ៉ែ និង​ថាមពល អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ ឲ្យ​បញ្ឈប់​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំង​នេះ ហើយ​ចូលរួម​ទប់ស្កាត់ ដោយ​រាយការណ៍​អំពី​សកម្មភាព​ជីក​រ៉ែ​អនាធិបតេយ្យ​ទៅ​កាន់​អាជ្ញាធរ ឬ​រាយការណ៍​ទៅ​ក្រសួង​រ៉ែ និង​ថាមពល…

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ៦៧២ បណ្ណ ត្រូវ​បានចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិនារាយណ៍ និងភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក ភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ និងភូមិខ្ពបរុប ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត

KCSM2024-05-13 02-35pm (ភ្នំពេញ)នាថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៤មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ៦៧២ បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិនារាយណ៍ និងភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក ភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ និងភូមិខ្ពបរុប ឃុំស្រែចែង ស្រុកជុំគិរី ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។ កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC អត្ថបទ:សង្គម

ក្មេងប្រុសខ្មែរឥស្លាម យកគ្រាប់B40 បោះលេង ផ្ទុះកក្រើ-កភូមិ របួសធ្ង.ន់ស្រាល៤នាក់ នៅខេត្តកំពង់ឆ្នាំង

Kcsm2024-05-12 10-30pm កំពង់ឆ្នាំង ៖ មនុស្សចាស់ក្មេងចំនួន៤នាក់ រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ផ្ទុះគ្រាប់B40 គ្រាដែលក្មេងប្រុសខ្មែរឥស្លាមម្នាក់ រើសបោះលេង ស្រាប់តែផ្ទុះកក្រើកភូមិតែម្តង ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅចំណុចកោះមនោ ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង៤នាក់ ៖ ទី១ ឈ្មោះ សេន សារី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម(រងរបួសធ្ងន់) ។ ទី២…

សមត្ថកិច្ចឆែកឆេរថយន្ត០១គ្រឿង រកឃើញអាវុ.ធមួយចំនួន នឹងឃាត់ខ្លួនជនជាតិចិនម្នាក់…!

kcsm 2024-05-12 09-54am ព្រះសីហនុ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ចុះឆែកឆេរថយន្តមួយគ្រឿង រកឃើញអាវុ.ធមួយចំនួន នឹងឃាត់ខ្លួនជនជាតិចិនម្នាក់ ក្រោយមានទទួលបានពាក្យបណ្តឹង ពីម្ចាស់រថយន្តព្រុស ដែលខ្លួនបានដាក់ជួលឱ្យគេ តែអ្នកជួលខានបង់ប្រាប់ឱ្យខ្លួន ទើបយករថយន្តមកវិញស្រាប់តែប្រទះឃើញអាវុធតែម្តង។តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ៣០ នាទីផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលបណ្តឹងរាយការពីឈ្មោះ វិត សុភ័ក្រ្ត…

ក្ដៅៗគួរឲ្យរន្ធ-ត់ណាស់ បុរសម្នាក់បានស្លា-ប់ភ្លាមៗ ក្រោយយកគ្រា-ប់មិនទាន់ផ្ទុះមកដំបំបែ-ក

KCSM2024-05-12-10:30pm ខត្តបន្ទាយមានជ័យ÷ បុរសម្នាក់បានស្លាប់ភ្លាមៗក្រោយយកគ្រាប់មិនទាន់ផ្ទុះមកដំបំបែកហេតុការណ៍នេះបានកើតឡើងនៅភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅចន្លោះវេលាម៉ោង ០៧និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ ។ បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា: មុនពេលកើតហេតុបុរសជនរងគ្រោះ បានយកគ្រាប់មកដំបំបែក ភ្លាមៗនោះគ្រប់ក៏ផ្ទុះឡើង បណ្ដាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។ ចំពោះគ្រាប់យុទ្ធភណ្ឌនេះផងដែរ ជនរងគ្រោះបានយកមកពីដីស្រែចម្ការ មកក្សាទុកនៅផ្ទះរបស់គាត់រយៈពេលជាងមួយឆ្នាំមកហើយ។ យ៉ាងណាមិញព័ត៌មានលម្អិតជុំវិញករណីខាងលើនេះដែរ រង់ចាំសមត្ថកិច្ចជំនាញ និងស្ថាប័នដែលពាក់ព័ន្ធ ធ្វើកោសល្យវិច្ច័យ បញ្ជាក់ជូនជ្រាបនៅពេលក្រោយ។ អត្ថបទ:សង្គម

ពលការិនីខ្មែរចំនួន ២៤នាក់បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព និងសប្បាយរីករាយយ៉ាងខ្លាំងក្រោមការជ្រួមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា

KCSM2024-05-12 05-55pm ភ្នំពេញ៖ ក្រោយមានការជួយអន្តរាគមន៍ និងសម្របសម្រួលជាបន្តបន្ទាប់ ពលការិនីខ្មែរចំនួន ២៤នាក់បន្ថែមទៀត បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះក្រោមការជួយជ្រួមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីនៃរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដែលជាប្រទេសជាមិត្ត។ក្រោយមកដល់ប្រទេសកម្ពុជាវិញ ពលការិនីជុន សារុន ដែលធ្វើការនៅក្រុមហ៊ុនBABនៅប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញពីការសប្បាយចិត្តជាខ្លាំងដែលបានមកដល់ស្រុកកំណើតវិញ ហើយក៏ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកកម្ពុជាដែលបានដុតដៃដុតជើងជួយពលរដ្ឋដោយមិនទុកពលរដ្ឋណាម្នាក់ចោលនោះឡើយ។ពលការិនីខ្មែរដែលបានទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតចំនួន ២៤នាក់នេះ ជាពលករស្របច្បាប់ដែលត្រូវបានបញ្ជូនដោយក្រុមហ៊ុនហ្វាទីណា។ ការមកដល់របស់ពលការិនីខ្មែរទាំង ២៤នាក់នេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀតផងដែរ។សូមបញ្ជាក់ថា បន្ទាប់ពីសម្របសម្រួលពលការិនីចំនួន ២៤នាក់ ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ…