KCSM2024-05-12-10:30pm

ខត្តបន្ទាយមានជ័យ÷
បុរសម្នាក់បានស្លាប់ភ្លាមៗក្រោយយកគ្រាប់មិនទាន់ផ្ទុះមកដំបំបែក
ហេតុការណ៍នេះបានកើតឡើងនៅភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅចន្លោះវេលាម៉ោង ០៧និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ ។
បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា: មុនពេលកើតហេតុបុរសជនរងគ្រោះ បានយកគ្រាប់មកដំបំបែក ភ្លាមៗនោះគ្រប់ក៏ផ្ទុះឡើង បណ្ដាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។ ចំពោះគ្រាប់យុទ្ធភណ្ឌនេះផងដែរ ជនរងគ្រោះបានយកមកពីដីស្រែចម្ការ មកក្សាទុកនៅផ្ទះរបស់គាត់រយៈពេលជាងមួយឆ្នាំមកហើយ។
យ៉ាងណាមិញព័ត៌មានលម្អិតជុំវិញករណីខាងលើនេះដែរ រង់ចាំសមត្ថកិច្ចជំនាញ និងស្ថាប័នដែលពាក់ព័ន្ធ ធ្វើកោសល្យវិច្ច័យ បញ្ជាក់ជូនជ្រាបនៅពេលក្រោយ។
អត្ថបទ:សង្គម