Month: January 2023

(ព័ត៌មានបឋម)រថយន្ត១គ្រឿងបើកបរបញ្ជ្រាសទិស បណ្តាលអោយមនុស្ស០២នាក់រងរបួសស្រាលនិងធ្ងន់នៅម្តុំសូឡា

Kcsm 2023-01-03 09-05 (ភ្នំពេញ)នៅព្រលប់វេលាម៉ោងប្រហែល៧-15pmថ្ងៃទី០៣/០១/២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅតាមបណ្ដោយផ្លូវសូឡា ដោយមានឡានមួយគ្រឿងមិនស្គាល់ម៉ាកដែលមានស្លាក លេខ 2E-4616បានបើកបបញ្ច្រាស់ទិសចរាចរណ៍ដែលបើកមកពីទិសផ្លូវ២០០៤ បានប៉ះម៉ូតូ១គ្រឿងដែលមានម៉ាក បីត ស្លាកលេខ1HP-4693ជិះគ្នា0២នាក់ប្រុសម្នាក់ស្រីម្នាក់ឌុបគ្នា បណ្ដាលអោយរងរបួស ខាងបុរសរងរបួសស្រាលចំណែកខាងស្ត្រីបានរងរបួសធ្ងន់ ហើយក៏បានឡានសាម៉ុយដឹកបញ្ជួនទៅមន្ទីរពេទ្យលោកសង្ឃ រឺឯអ្នកបង្ករហេតុ (បើកបរឡាន)កំពុងរង់ចាំតំណាងជនរងគ្រោះមកដោះស្រាយជួនសំណងនៅនឹងកន្លែងកើតហេតុ ចំណែកម៉ូតូ និងឡាននៅកន្លែងកើតហេតុនៅឡើយ សូមអរគុណ។

ក្រុមអ្នកលេងកាំបិតធំ០៣នាក់ត្រូវ នគរបាលឃាត់ខ្លួនក្រោយ​ពីរកប្រយុទ្ធគ្នាជាមួយដៃគូនៅស្ទឹងមានជយ័

KCSM2023-01-03 05-14pm ភ្នំពេញ៖នៅរសៀលថ្ងៃទី០៣ ខែមករាឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះឃាត់ខ្លួនជនសង្ស័យក្រុមអ្នកលេងកាំបិតធំ៣នាក់ ពាក់ព័ន្ធនឹងករណីជម្លោះរកកាប់គ្នាកាលពីយប់ថ្ងៃទី២ខែមករាឆ្នាំ២០២៣នៅភូមិតំណាក់ធំ ដើម្បីធ្វើការសាកសួរ។ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ១.ឈ្មោះ រុំលី សុខសាន្ត ភេទប្រុសអាយុ២១ឆ្នាំ ស្នាក់នៅ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ២.ឈ្មោះ រុំលី សៃនី ភេទប្រុសអាយុ២៤ឆ្នាំ ស្នាក់នៅ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញនិងទី៣.ឈ្មោះ ម៉េង សុខហេង ភេទប្រុសអាយុ១៥ ឆ្នាំ…

លោក​ សាយ សំអាល់​ ៖ «សាលារៀន និងលោកគ្រូ អ្នកគ្រូ គឺជាអ្នកកសាងជាតិ»

KCSM2023-01-02 03-14pm នេះគឺជាប្រសាសន៍លើកឡើងរបស់សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាបឋមសិក្សា និងវិទ្យាល័យហ៊ុនសែនមិត្តភាព នៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ លោក​ សាយ សំអាល់ មានប្រសាសន៍បន្តថា សាលារៀន គឺជាថ្នាលបណ្ដុះធនធានមនុស្ស ដែលជាធនធានគន្លឹះក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។ ជាក់ស្ដែង ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដៃម្ខាងកម្ពុជាការពារការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត ដៃម្ខាងស្ដារប្រទេសជាតិឡើងវិញ…

កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ៦៧ម៉ឺនតោន មានទឹកប្រាក់ជាង ១ពាន់លានដុល្លារ ធ្លាក់ចុះ ៣៤.៦៥ភាគរយ

KCSM 2023-01-03 01:53pm (ភ្នំពេញ)៖ របាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិមានចំនួន ៦៧ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ១ ០៧៧លានដុល្លា ថយចុះ ៣៤.៦៥ភាគរយ។ ការថយចុះនេះដោយសារតែ បញ្ហាប្រែប្រួលអាកាសធាតុ។ របាយការណ៍ដដែលបញ្ជាក់ថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជាស្ទើរ ១០០ភាគរយបាននាំចេញទៅកាន់ប្រទេសវៀតណាមមានចំនួន ៦៦ម៉ឺនតោន ថយចុះ ៣៧ភាគរយ។ គ្រាប់ស្វាយចន្ទីស្ងួត មានតម្លៃចន្លោះពី ៥៥០០រៀលទៅ ៧២០០រៀល អាស្រ័យតាមគុណភាពគ្រាប់។លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានថ្លែងថា…

គួរអោយរន្ធត់ ! ផ្ទះ៣ខ្នងរបស់ប្រជាពលរដ្ឋត្រូវបានបាក់ស្រុតចូលទន្លេ នៅខេត្តព្រៃវែង

Kcsm2023-01-02 05:23pm (ព្រៃវែង)៖ មានហេតុការណ៍បាក់ស្រុតផ្ទះប្រជាពលរដ្ឋចូលក្នុងទន្លេចំនួន៣ខ្នង បានបណ្តាលឲ្យខូចខាតទាំងស្រុង ដែលសរុបជាទឹកប្រាក់ជាបឋមប្រមាណជា ៤០០លានរៀលឯណោះ។ ហេតុការណ៍នេះ បានកើតឡើង នៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នៅវេលាម៉ោង ២រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ហើយគ្រោះធម្មជាតិនេះបង្កឡើងដោយការបាក់ច្រាំងទន្លេទាញយកផ្ទះពលរដ្ឋ ដែលសាងសង់នៅជាប់មាត់ច្រាំង។ បើតាមលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ពពិល បានបញ្ជាក់ថា ផ្ទះចំនួន៣ខ្នង ដែលរងការខូចខាតនោះ រួមមាន៖ ១៖ ទំហំ៦ម៉ែត្រ គុណនិង៨ម៉ែត្រ ជាប្រភេទផ្ទះថ្ម ម្ចាស់ឈ្មោះ…

ម្ចាស់ កាស៊ីណូ សុខ គឹមម៉េង សង្ស័យបើកដៃអោយជនជាតិខ្មែរចូលទៅលេង ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន

Kcsm2023-01-02 04-49pm កំពត៖ កាស៊ីណូ សុខ គឹមម៉េង មានអាជ្ញាប័ណ្ណត្រឹមត្រូវ ចេញពីអគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ? ប៉ុន្តែម្ចាស់កាស៊ីណូ សុខ គឹមម៉េងត្រូវបានគេសង្ស័យថា បានបើកដៃអោយជនជាតិខ្មែរ ប្រមូលផ្តុំក្បាលគ្នាចូលទៅលេងល្បែងស៊ីសងជល់មាន់ និងអាប៉ោង ដោយស្រែកហ៊ោរកញ្ជ្រៀវអឺងកង (ពោល)ដោយពួកគេបានភ្នាល់ដាក់លុយរាប់លានរៀលក្នុងមួយគូរៗ ដោយពួកគេហាក់គ្មានញញើតច្បាប់ ថែមទាំងផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនទៀតផង។ សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន…

Update៖ លោក ភូ​ លិ អតីតអភិបាលរងខេត្តកែប កំពុងរត់គេចខ្លួនខណៈសំណុំរឿង បានបញ្ជូនដល់តុលាការ!

KCSM2023-01-02 03-59pm (ភ្នំពេញ)៖ សមត្ថកិច្ចប៉ូលិស ខេត្តកែប បានបញ្ជូនសំណុំរឿង លោក ភូ​ លិ អតីតអភិបាលរងខេត្តកែប ដល់តុលាការ ស្របពេលដែលសាម៉ីខ្លួនជនសង្ស័យគឺលោក ភូ​ លិ កំពុងរត់គេចខ្លួន!។ នេះបើយោងតាមការ បញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការខេត្តកែប។ ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅព្រឹកទី០២.០១.២០២៣ថាៈ សមត្ថកិច្ចរបស់លោក បានបញ្ជូនសំណុំរឿងលោក ភូ លិ អតីតអភិបាលរងខេត្តកែប…

ក្រសួងកសិកម្ម គ្រោងរៀបចំការប្រកួតប្រជែងធ្វើប្រហុក ផ្អក ហើយអាចដាក់ដេញថ្លៃលក់ឲ្យអ្នកប្រើប្រាស់ និងភោជនីយដ្ឋាន

Kcsm2023-01-01 05-12pm (ភ្នំពេញ)៖ជាឱកាសល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបបរធ្វើប្រហុក ផ្អក អាចបញ្ចេញស្នាដៃឲ្យសាធារណជន បានស្គាល់ផង និងទាញយកផលចំណេញផ្នែកសេដ្ឋកិច្ចសម្រាប់ខ្លួនឯង និងសហគមន៍ផង ដោយសារតែក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងរៀបចំនូវការប្រកួតប្រជែង ធ្វើប្រហុក ផ្អក ដើម្បីរកម្ចាស់ជ័យលាភី ដែលមានស្នាដៃធ្វើ ប្រហុក ផ្អក ឆ្ងាញ់ជាងគេ។ ថ្លែងក្នុងឱកាសចុះពិនិត្យសកម្មភាព ការប្រមូលផលនេសាទ និងសកម្មភាពធ្វើត្រីប្រហុក របស់ប្រជាជន ក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២…

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យពិចារណាកុំនាំយកកុមារីរងគ្រោះ ដោយការរំលោភបំពានរូបកាយអាយុក្រោម៥ឆ្នាំ ឡើងតុលាការ

KCSM2023-01-01 02-37pm (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើទៅស្ថាប័នតុលាការ ឱ្យពិចារណាកុំនាំយកកុមារីរងគ្រោះ ដោយសារការរំលោភបំពានលើរូបរាងកាយដែលមានអាយុក្រោម៥ឆ្នាំ ឡើងតុលារ។ ការនាំកុមារីរងគ្រោះឡើងតតាំងក្តីជាមួយជនល្មើសអាចនឹងធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់កុមារីរងគ្រោះ។ ការស្នើបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមការស្នើរបស់លោកស្រី ម៉ម សុម៉ាលី នាយកអង្គការអាហ្វេស៊ីប។ ការសម្រេចបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា…

កងរាជអាវុធហត្ថប្រកាសជ្រើសរើសយោធិនដល់យុវជន សិស្សនិស្សិត

kcsm2023-01-01 12-39pm អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថបានជូនដំណឹងដល់សិស្ស និស្សិត យុវជន ទាំងអស់ជ្រាបថា​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការជ្រើសរើស​យោធិនកងរាជអាវុធហត្ថដើម្បីចូលហ្វឹកហ្វឺន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ។ ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តម គតិក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង និងទទួលយកឯកសារ(ដោយឥតគិតប្រាក់) និងដាក់ពាក្យសុំចុះឈ្មោះនៅបញ្ហាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ តាមអាសយដ្ឋានដែលសាមីខ្លួនរស់នៅ រៀងរាល់ពេលម៉ោងធ្វើការ តាមកាលបរិច្ឆេទដូចខាងក្រោម៖ -ចែកពាក្យ ចាប់ពីថ្ងៃ៥ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ -ទទួលពាក្យ ចាប់ពីថ្ងៃ៩…