KCSM2023-01-03 05-14pm


ភ្នំពេញ៖នៅរសៀលថ្ងៃទី០៣ ខែមករាឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះឃាត់ខ្លួនជនសង្ស័យក្រុមអ្នកលេងកាំបិតធំ៣នាក់ ពាក់ព័ន្ធនឹងករណីជម្លោះរកកាប់គ្នាកាលពីយប់ថ្ងៃទី២ខែមករាឆ្នាំ២០២៣នៅភូមិតំណាក់ធំ ដើម្បីធ្វើការសាកសួរ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ១.ឈ្មោះ រុំលី សុខសាន្ត ភេទប្រុសអាយុ២១ឆ្នាំ ស្នាក់នៅ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ២.ឈ្មោះ រុំលី សៃនី ភេទប្រុសអាយុ២៤ឆ្នាំ ស្នាក់នៅ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញនិងទី៣.ឈ្មោះ ម៉េង សុខហេង ភេទប្រុសអាយុ១៥ ឆ្នាំ ស្នាក់នៅ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។សូមបញ្ជាក់ថា ករណីជម្លោះរកកាប់គ្នានេះ កើតឡើងកាលពីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅភូមិតំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមផេកហ្វេសប៊ុនលោក Hem Darith អភិបាលខណ្ឌមានជ័យ បានបង្ហោះនៅរសៀលនេះថា ក្រោយពីទទួលព័ត៌មានតាមFB មានករណីជម្លោះរកកាប់គ្នា កាលពីយប់ថ្ងៃទី២ខែមករានៅភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យទី២ លោកបានដឹកនាំកម្លាំងចុះដល់ទីតាំងនិងតាមចាប់បានជនបង្កទាំង៣នាក់នៅមុននេះបន្តិច សូមបងប្អូនកុំបារម្ភអីទៀត៕