kcsm2023-01-01 12-39pm

អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថបានជូនដំណឹងដល់សិស្ស និស្សិត យុវជន ទាំងអស់ជ្រាបថា​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការជ្រើសរើស​យោធិនកងរាជអាវុធហត្ថដើម្បីចូលហ្វឹកហ្វឺន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ។ ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តម គតិក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង និងទទួលយកឯកសារ(ដោយឥតគិតប្រាក់) និងដាក់ពាក្យសុំចុះឈ្មោះនៅបញ្ហាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ តាមអាសយដ្ឋានដែលសាមីខ្លួនរស់នៅ រៀងរាល់ពេលម៉ោងធ្វើការ តាមកាលបរិច្ឆេទដូចខាងក្រោម៖

-ចែកពាក្យ ចាប់ពីថ្ងៃ៥ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ -ទទួលពាក្យ ចាប់ពីថ្ងៃ៩ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។