Kcsm2022-12-31 11-56am

ភ្នំពេញ​៖ ជា​ការដូ​ឆ្លង​ឆ្នាំ​សកល ២០២២ សំរាប់​លោក ភូ លិ អភិបាលរង​ខេត្ត​កែប នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ដក​តំណែង​អភិបាលរង​ខេត្ត​កែប លោក ភូ លិ ដែល​ប្រព្រឹត្ត​អំពើហិង្សា និង​បៀតបៀន​លើ​ស្ត្រី ០២ រូប ក្នុង​ពិធី​ជប់លៀង​មួយ នៃ​ការ​ឡើងកាន់តំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ កាលពី​យប់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​ចំណុច ហាងសម្រស់កោះទន្សាយ។ការដក​តំណែង​នេះ ធ្វើឡើង​តប​តាម​សំណើ​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​ការសម្រេច​ដក​លោក ភូ លិ ចេញពី​អភិបាលរង​ខេត្ត​កែប បាន​កើត​មាន​ក្រោយ​ពេល​ផ្ទុះ​រឿង​អាស្រូវ​ប្រើ​ហឹង្សា​លើ​មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​កែប កាលពី​យប់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២២ លោក ភូ លិ និង​ស្ត្រី​រង​អំពើហិង្សា​ឈ្មោះ ខូវ ហ៊ុយ​ឡាំង បាន​ទៅ​ចូលរួម​កម្មវិធី​ពិសារ​អាហារ​សាមគ្គី អបអរសាទរ​ការចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​។​លុះ​ម៉ោង​ប្រហែល ៧៖៣០​នាទី​យប់ បន្ទាប់ពី​បាន​ក្រេបទឹក​ប្តូរ​និស្ស័យ​រហូត​ស្រវឹង​ហើយ​នោះ លោក ភូ លិ បាន​ថើប​ក្បាល​នារី​ម្នាក់ ជា​សាច់ញាតិ​របស់​ឈ្មោះ​លោកស្រី ខូវ ហ៊ុយ​ឡាំង ៕