Kcsm2022-12-30 10-03pm

(កែប)៖ លោក ភូ លិ អភិបាលរងខេត្តកែប បានរងការចោទប្រកាន់ថាៈ ស្រវឹងស្រាបៀតបៀនលើប្រពន្ធគេ ហើយថែមទាំង ប្រើអំពើហិង្សាទាញកែវស្រា គប់ស្ដ្រីម្នាក់ទៀត បណ្ដាលឱ្យរងរបួសធ្ងន់ដេរចំនួន១៦ថ្នេរ។

ហេតុការណ៍នេះបានកើតឡើង នៅក្នុង«អាហារដ្ឋានសម្រស់កោះទន្សាយ»ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីយប់ទី២៩.១២.២០២២ ក្នុងពិធីជប់លៀងឡើងដំណែងលោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មី! ។
ទេ)។
ប្រភពបន្តថាៈ នៅមុនពេលកើតហេតុ ជនដៃដល់ ក៏ដូចភ្ញៀវជាច្រើននាក់ទៀត បានទៅចូលរួមកម្មវិធីជប់លៀងត្រង់ចំណុចខាងលើ ក្នុងនោះក៏មានជនរងគ្រោះទាំង២នាក់ អញ្ជើញទៅចូលរួមផងដែរ!។

ក្នុងស្ថានភាពស្រវឹងស្រាខ្លាំង ដោយទង្គិចកែវស្រា និងបានឱនថើបក្បាលឈ្មោះ ទ.ម.រ ដែលត្រូវជាសាច់ញាតិរបស់ជនរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង (អ្នកបែកក្បាល)ក្នុងបំណងបៀតបៀន.!។

ខណៈនោះលោក ភូ លិ ក៏បានដើរចេញទៅអង្គុយផឹកស្រានៅតុ.របស់ខ្លួនវិញ!។
មិនបានប៉ុន្មាននាទីផងៈ ស្រាប់តែលោក ភូ លិ ដើរចេញពីតុ.របស់ខ្លួន ដោយត្រលប់មកតុ.ជនរងគ្រោះម្ដងទៀត ។
ព្រោះឃើញសភាពមិនស្រួលបែបនោះ ជនរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង និងបងប្អូន ព្រមទាំងឈ្មោះ ទ.ម.រ ។
បានក្រោកដើរចេញពីតុ.អាហារបម្រុងត្រលប់ទៅផ្ទះវិញ ។

ស្រាប់តែលោក ភូ លិ ហាក់ខឹងច្រឡោតតោតតូង! ដោយទាញកែវស្រា គប់មកលើឈ្មោះ ខូវ ហ៊ុយឡាំង ចំផ្ទៃមុខយ៉ាងពេញទំហឹង។

បណ្ដាលឱ្យបែកក្បាល ហូរឈាមស្រោចពេញខ្លួន ផ្អើលឆោឡោភ្ញៀវក្នុងកម្មវិធី។

ក្នុងនោះ ក្រុមគ្រួសារបានដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យ ដេរចំនួន ១៦ថ្នេរ..។
ករណីហិង្សា និងបៀតបៀនលើស្ត្រីជាប្រពន្ធគេ ពីសំណាក់អ្នកមានអំណាចនៅពេលនេះ!។
ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាមហាជនទូទៅ សូមស្នើដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ដល់ជនរងគ្រោះ និងធ្វើការស្រាវជ្រាវដើម្បីចាត់វិធានការវះកាត់ សាច់ស្អុយចេញ ជៀសវាងទុកនាំ ក្លាយជាដំបៅមហារីកទៅថ្ងៃក្រោយ៕