Kcsm2022-12-31 12-16pm


(បន្ទាយមានជយ័)ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានបញ្ជាក់បន្ទាប់ពីបិទបញ្ចប់ប្រតិបត្តិការរុករកថា កម្លាំងប្រតិបត្តិការបានរកឃើញអ្នកស្លាប់ចំនួន ២៦នាក់ និងអ្នករបួសចំនួន ៥៧នាក់ ។ ដោយលោកបានអះអាងថា ក្នុងចំណោមអ្នកស្លាប់ និងរបួស គឺមិនមានជនជាតិខ្មែរនោះទេ។ សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ ខាងកម្ពុជាប្រើប្រាស់កម្លាំងសរុបជាង ១០០០នាក់ និងខាងថៃប្រើប្រាស់កម្លាំងជាង ២០០នាក់។
អភិបាលខេត្តបានបញ្ជាក់ថា សាកសពអ្នកស្លាប់ក្នុងហេតុការណ៍ឆេះកាស៊ីណូនេះ គឺមានជនជាតិថៃ ចំនួន១៧នាក់ ជនជាតិនេប៉ាល់ចំនួន ១នាក់ ជនជាតិម៉ាឡេស៉ីម្នាក់ និងសង្ស័យជនជាតិចិនម្នាក់ និងមិនស្គាល់អត្តសញ្ញាណចំនួន ៦នាក់។



