សម្ដេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗទៅក្រុមចោរឈ្លានពាន ដែលចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំ, កម្ពុជាមិនចង់ធ្វើសង្គ្រាម ប៉ុន្ដែត្រៀមសម្រាប់សង្គ្រាមមួយនេះ

សម្ដេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗទៅក្រុមចោរឈ្លានពាន ដែលចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំ, កម្ពុជាមិនចង់ធ្វើសង្គ្រាម ប៉ុន្ដែត្រៀមសម្រាប់សង្គ្រាមមួយនេះ KCSM2025-07-15 01-19pm (ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារព្រមានធ្ងន់ៗទៅកាន់ក្រុមចោរសៀមឈ្លានពាន ដែលមានគម្រោងចង់ធ្វើរបងព័ទ្ធយកប្រាសាទតាមាន់ធំ ក្នុងដែនអធិបតេយ្យកម្ពុជា។ ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យលើសេចក្ដីស្នើច្បាប់រដ្ឋធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញពាក់ព័ន្ធការដកសញ្ជាតិ សម្ដេចតេជោ ហ៊ុន សែន បានបន្លុយសម្ដីហៅក្រុមទាហានថៃ…

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឱ្យបង្កើនពង្រឹងអនុវត្តវិធានការបង្រ្កាបឱ្យមានប្រសិទ្ធភាពចំពោះបទល្មើសអនឡាញ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឱ្យបង្កើនពង្រឹងអនុវត្តវិធានការបង្រ្កាបឱ្យមានប្រសិទ្ធភាពចំពោះបទល្មើសអនឡាញ KCSM2025-07-14 03:01pm ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបង្កើនពង្រឹងអនុវត្តវិធានការស្រាវជ្រាវបង្ការ និងបង្រ្កាបឱ្យមានប្រសិទ្ធភាពចំពោះបទល្មើសអនឡាញខុសច្បាប់។ ការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តសម្រាប់ខែកក្កដាឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៤…

ស្នងការនគរបាលខេត្តកោះកុង ប្រាប់ពីសភាពការណ៍ព្រំដែន និងការត្រៀមវាយសត្រូវសាមាន្យចង់បំពានទឹកដីតាមព្រំដែនកោះកុង

ស្នងការនគរបាលខេត្តកោះកុង ប្រាប់ពីសភាពការណ៍ព្រំដែន និងការត្រៀមវាយសត្រូវសាមាន្យចង់បំពានទឹកដីតាមព្រំដែនកោះកុង KCSM2025-07-14 01-13pm (កោះកុង)លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានថ្លែងប្រាប់មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែកក្កដា នេះថា ក្រោយពីការបើកបិទច្រកទ្វារព្រំដែនតាមទំនើងចិត្តដោយភាគីថៃ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ដ្រខេត្តកោះកុង មានការប្រែប្រួលខ្លះៗពីកងទ័ពថៃ ក្នុងនោះរួមមានបង្កើនការរៀបចំលេណដ្ឋាននៅក្បែរប៉ុស្តិ៍ច្រកទ្វារអន្តរជាតិចាំយាម ការផ្លាស់ប្ដូរកងទ័ពញឹកញាប់ជាងមុន និងក៏មានការដឹកកង់ឡានមកធ្វើលេណដ្ឋានមុខច្រករបៀងចំណុចបង្គោលព្រំដែនលេខ៧១ជាដើម។ បើតាមលោកឧត្តមសេនីយ៍ទោស្នងការ ដើម្បីទ្រសភាពការណ៍ឆ្លើយតបទង្វើបង្កហេតុដ៏សាមាន្យនេះ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានទទួលបទបញ្ជាពីអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចង្អុលដឹកនាំដោយផ្ទាល់ពីលោកជំនាវអភិបាលនៃគណៈអភិបាលខេត្ត និងអនុវត្តផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រើប្រាស់កម្លាំងសហការជាមួយកងកម្លាំងពាក់ព័ន្ធ ដោយបានរៀបចំកងកម្លាំងមួយចំនួនចុះទៅប្រចាំការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកលេខ៨២៧។ លោកស្នងការ បន្ថែមថា…

លោកជំទាវ បណ្ឌិតស៊ីន សុផលដានីតា បានអញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំ២០២៥នៅមណ្ឌលអនុវិទ្យាល័យអង្គភ្នំតូច

លោកជំទាវ បណ្ឌិតស៊ីន សុផលដានីតា បានអញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំ២០២៥នៅមណ្ឌលអនុវិទ្យាល័យអង្គភ្នំតូច KCSM2025-07-14 12-49pm (កំពត)នៅព្រឹកថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា បានអញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំ២០២៥នៅមណ្ឌលអនុវិទ្យាល័យអង្គភ្នំតូច ដែលស្ថិតនៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុកអង្គរជ័យ ប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកអង្គរជ័យ…

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត សាទរចំពោះបងប្អូនប្រជាជននៅក្នុងស្រុកដងទង់និងស្រុកបន្ទាយមាស ដែលបានរួមគ្នាជាក្រុមសាមគ្គីបង្កើតសហគមន៍ចិញ្ចឹមសត្វនិងដាំដុះដំណាំចម្រុះ ដែលនេះគឺជាការចូលរួមចំណែកក្នុងការទ្រទ្រង់ដល់ការកសាងខឿនសេដ្ឋកិច្ចមូលដ្ឋាន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត សាទរចំពោះបងប្អូនប្រជាជននៅក្នុងស្រុកដងទង់និងស្រុកបន្ទាយមាស ដែលបានរួមគ្នាជាក្រុមសាមគ្គីបង្កើតសហគមន៍ចិញ្ចឹមសត្វនិងដាំដុះដំណាំចម្រុះ ដែលនេះគឺជាការចូលរួមចំណែកក្នុងការទ្រទ្រង់ដល់ការកសាងខឿនសេដ្ឋកិច្ចមូលដ្ឋាន KCSM2025-07-13 04-36PM ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត សាទរចំពោះបងប្អូនប្រជាជននៅក្នុងស្រុកដងទង់និងស្រុកបន្ទាយមាស ដែលបានរួមគ្នាជាក្រុមសាមគ្គីបង្កើតសហគមន៍ចិញ្ចឹមសត្វនិងដាំដុះដំណាំចម្រុះ ដែលនេះគឺជាការចូលរួមចំណែកក្នុងការទ្រទ្រង់ដល់ការកសាងខឿនសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការសន្តិសុខស្បៀង ខ្លួនទីពឹងខ្លួន និងអាហារូបត្ថម្ភ។ ខេត្ត​កំពត​ ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២៥ #នាំចេញនៅហ្នឹងកន្លែង #ជីវភាពសហគមន៍ #សេដ្ឋកិច្ចមូលដ្ឋាន #របៀងសេដ្ឋកិច្ច #ឆ្នេរសមុទ្រកម្ពុជា #ក្រុមការងាររាជរដ្ឋាភិបាល #ខេត្តកំពត #ប្រជាជនកម្ពុជា​ #កអក#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរៀបចំពិធីអបអរសាទរការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរៀបចំពិធីអបអរសាទរការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក KCSM2025-07-13 04-16PM (ភ្នំពេញ)នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៧:០០នាទីព្រឹក នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធីអបអរសាទរការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពឯកឧត្ដម ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសិស្សានុសិស្ស ប្រមាណជាង ៣០០នាក់ ។ សូមបញ្ជាក់ជូនថា បូជនីយដ្ឋានចងចាំនៃកម្ពុជា…

រដ្ឋមន្ត្រីចំនួន៣ ប្រជុំពិភាក្សាពីការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទលើជីវភាពរស់នៅរបស់សហគមន៍នេសាទត្រពាំងសង្កែ នៅខេត្តកំពត

រដ្ឋមន្ត្រីចំនួន៣ ប្រជុំពិភាក្សាពីការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទលើជីវភាពរស់នៅរបស់សហគមន៍នេសាទត្រពាំងសង្កែ នៅខេត្តកំពត KCSM 2025-07-13 02:31pm (កំពត)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី លទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទលើជីវភាពរស់នៅរបស់សហគមន៍នេសាទត្រពាំងសង្កែ ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ…

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីជូនដំណឹង ស្តីពី ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីជូនដំណឹង ស្តីពី ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ KCSM2025-07-12 03-05pm (ភ្នំពេញ)៖​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ស្តីពី ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង វេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់ នៅព្រះរាជាណាចក្រកម្ពុជា។

ករណីប្រទះឃើញសាកសពបុ-រសម្នាក់ រួមនឹងដំ-បងឈើមានប្រ-ឡាក់ឈា-ម នៅក្បែរទីតាំងកើតហេតុ ស្ថិតនៅចំណុចដីឡូតិ៍មួយកន្លែងតាមបណ្តោយផ្លូវ OCIC ស-ង្ស័យជារឿងឃា-តក-ម្ម

ករណីប្រទះឃើញសាកសពបុ-រសម្នាក់ រួមនឹងដំ-បងឈើមានប្រ-ឡាក់ឈា-ម នៅក្បែរទីតាំងកើតហេតុ ស្ថិតនៅចំណុចដីឡូតិ៍មួយកន្លែងតាមបណ្តោយផ្លូវ OCIC ស-ង្ស័យជារឿងឃា-តក-ម្ម KCSM2025-07-11 07-02am ភ្នំពេញ ៖ ករណីប្រទះឃើញសា.កស.ពបុរសម្នាក់ រួមនឹងដំបងឈើមានប្រឡាក់ឈា.មនៅក្បែរទីតាំងកើតហេតុ ស្ថិតនៅចំណុចដីឡូតិ៍មួយកន្លែងតាមបណ្តោយផ្លូវ OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពែញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ មានករណីបុរសម្នាក់ អាយុប្រហែលជាង៣០ឆ្នាំ ត្រូវបានប្រជាពលរដ្នប្រទះឃើញដេកស្លាប់ដោយមានស្នាមដូចគេវាចំក្បាលនៅដីឡូមួយកន្លែងសង្ស័យជារឿងឃាតកម្ម ផ្លូវបេតុង ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ចំពោះអត្តសញ្ញាណជនរងគ្រោះ មិនទាន់ស្គាល់នៅឡើយ ហើយក៏…

អគ្គស្នងការដ្ឋាននគរបាលជាតិ ឃើញមានការបង្ហោះផ្សព្វផ្សាយ និងចែករំលែកបន្តតាមបណ្តាញទំនាក់ទនងសង្គម នូវវីដេអូ ដែលមានសកម្មភាព ប្រើអំពីហិង្សា ដោយមានបុរសម្នាក់ធ្វើទារុណកម្មទៅលើស្រ្តីម្នាក់ក្នុងរថយន្ត និងបានយកដំបងឆក់

អគ្គស្នងការដ្ឋាននគរបាលជាតិ ឃើញមានការបង្ហោះផ្សព្វផ្សាយ និងចែករំលែកបន្តតាមបណ្តាញទំនាក់ទនងសង្គម នូវវីដេអូ ដែលមានសកម្មភាព ប្រើអំពីហិង្សា ដោយមានបុរសម្នាក់ធ្វើទារុណកម្មទៅលើស្រ្តីម្នាក់ក្នុងរថយន្ត និងបានយកដំបងឆក់ KCSM2025-07-11 02-58pm ថ្មីៗនេះ ! អគ្គស្នងការដ្ឋាននគរបាលជាតិ ឃើញមានការបង្ហោះផ្សព្វផ្សាយ និងចែករំលែកបន្តតាមបណ្តាញទំនាក់ទនងសង្គម នូវវីដេអូ ដែលមានសកម្មភាព ប្រើអំពីហិង្សា ដោយមានបុរសម្នាក់ធ្វើទារុណកម្មទៅលើស្រ្តីម្នាក់ក្នុងរថយន្ត និងបានយកដំបងឆក់ ឆក់ទៅលើស្រ្តីរូបនោះ។ តាមការស្រាវជ្រាវ ជំនាញកំណត់បានថា វីដេអូដែលបានបង្ហោះផ្សព្វផ្សាយនោះ គឺមានប្រភពនៅឯបរទេស មិនមែនកើតឡើងក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ រីឯស្រ្តីដែលរងអំពីហឹង្សា និងការធ្វើទារុណកម្មនោះក៍មិនមែនជនជាតិខ្មែរផងដែរ ចំពោះការបង្ហោះផ្សព្វផ្សាយ និងចែករំលែកនូវវីដេអូនេះ…