លោកជំទាវ បណ្ឌិតស៊ីន សុផលដានីតា បានអញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំ២០២៥នៅមណ្ឌលអនុវិទ្យាល័យអង្គភ្នំតូច
KCSM2025-07-14 12-49pm
(កំពត)នៅព្រឹកថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា បានអញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំ២០២៥នៅមណ្ឌលអនុវិទ្យាល័យអង្គភ្នំតូច ដែលស្ថិតនៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុកអង្គរជ័យ ប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកអង្គរជ័យ នាយបុស្តិ៍នគរបាលអង្គភ្នំតូច លោកក្រុមប្រឹក្សាឃុំតំណាងលោកមេឃុំ លោកគ្រូអ្នកគ្រូពេទ្យមណ្ឌលអង្គភ្នំតូច ។
នៅក្នុងឱកាសនោះដែរ លោកជំទាវ ស៊ីន សុផលដានីតា បានផ្តាំផ្ញើជូនដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ រយៈពេល០២ថ្ងៃនេះ ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ព្រមទាំងគោរពតាមបទបញ្ជាផ្ទៃក្នុងនៅពេលប្រឡងឱ្យបានល្អ ដើម្បីរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយអំឡុងពេលប្រឡង ពិសេសជូនពរឲ្យក្មួយៗជោគជ័យក្នុងការប្រឡង សាកសមជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ៕
អត្ថបទ:k007