ករណីប្រទះឃើញសាកសពបុ-រសម្នាក់ រួមនឹងដំ-បងឈើមានប្រ-ឡាក់ឈា-ម នៅក្បែរទីតាំងកើតហេតុ ស្ថិតនៅចំណុចដីឡូតិ៍មួយកន្លែងតាមបណ្តោយផ្លូវ OCIC ស-ង្ស័យជារឿងឃា-តក-ម្ម

KCSM2025-07-11 07-02am

ភ្នំពេញ ៖ ករណីប្រទះឃើញសា.កស.ពបុរសម្នាក់ រួមនឹងដំបងឈើមានប្រឡាក់ឈា.មនៅក្បែរទីតាំងកើតហេតុ ស្ថិតនៅចំណុចដីឡូតិ៍មួយកន្លែងតាមបណ្តោយផ្លូវ OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពែញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

មានករណីបុរសម្នាក់ អាយុប្រហែលជាង៣០ឆ្នាំ ត្រូវបានប្រជាពលរដ្នប្រទះឃើញដេកស្លាប់ដោយមានស្នាមដូចគេវាចំក្បាលនៅដីឡូមួយកន្លែងសង្ស័យជារឿងឃាតកម្ម ផ្លូវបេតុង ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ចំពោះអត្តសញ្ញាណជនរងគ្រោះ មិនទាន់ស្គាល់នៅឡើយ ហើយក៏ មិនទាន់ដឹងអំពីមូលហេតុផងដែរ ។

ប្រជាពលរដ្នបានប្រាប់អោយដឹងថា មានករណី ប្រទះឃេីញស.ពបុរសម្នាក់អាយុប្រហែលជាង៣០ឆ្នាំ ត្រូវបានប្រជាពលរដ្នប្រទះឃើញដេកស្លាប់ដោយមានស្នាមដូចគេវាចំក្បាលនៅដីឡូមួយកន្លែង ដោយមិនទាន់ដឹងមូលហេតុ ភ្លាមៗនោះក៏ត្រូវបានប្រជាពលរដ្ឋ ក៏បានរាយការណ៍ទៅដល់ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុក៏បានដឹងថា បុរសនេះ បានស្លាប់បាត់ទៅហើយក៏បានរាយការណ៍ទៅឲ្យកម្លាំងសមត្ថកិច្ចជំនាញសាកលវិទ្យ័យពិនិត្យផងដែរ។
សមត្ថកិច្ចកំពុងសាកសួរប្រជាពលរដ្ននៅម្ដុំនោះនិងស្រាវជ្រាវ តើបុរសនេះ ដេកពីស្មានណា ព្រោះមិនទាន់បានការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយនោះទេ ៕