ពួកយើងចូលរួមច្រៀងចម្រៀងជាតិ ដើម្បផ្ញើក្ដីស្រលាញ់ជូនជាតិ និងផ្ដល់កម្លាំងចិត្តជូនវីរៈកងទ័ពជួរមុខ

ពួកយើងចូលរួមច្រៀងចម្រៀងជាតិ ដើម្បផ្ញើក្ដីស្រលាញ់ជូនជាតិ និងផ្ដល់កម្លាំងចិត្តជូនវីរៈកងទ័ពជួរមុខ KCSM2025-07-20 02-47pm សកម្មភាពចូលរួមរបស់សមាជិក សមាជិកា របស់កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង នៃស.ស.យ.ក រាជធានីភ្នំពេញ បានចូលរួម ពិធី “យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ” នៅពហុកីឡដ្ឋានជាតិអូឡាំពិក ១៩ កក្កដា ២០២៥ #កអក #សសយករាជធានីភ្នំពេញ #សសយក

នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឲ្យស្នងការខេត្តកោះកុង លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្រាវជ្រាវជាបន្ទាន់លើកងកម្លាំងរបស់ខ្លួន ក្រោយបង្ក្រាបទីតាំងអនឡាញ ហើយបាត់ទូរស័ព្ទ និងកុំព្យូទ័រដែលជាវត្ថុតាងជាង៣០គ្រឿង។ បើមិនដូច្នេះទេនឹងបញ្ជូនក្រុមជំនាញ ពីថ្នាក់ជាតិទៅស្រាវជ្រាវ។

នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឲ្យស្នងការខេត្តកោះកុង លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្រាវជ្រាវជាបន្ទាន់លើកងកម្លាំងរបស់ខ្លួន ក្រោយបង្ក្រាបទីតាំងអនឡាញ ហើយបាត់ទូរស័ព្ទ និងកុំព្យូទ័រដែលជាវត្ថុតាងជាង៣០គ្រឿង។ បើមិនដូច្នេះទេនឹងបញ្ជូនក្រុមជំនាញ ពីថ្នាក់ជាតិទៅស្រាវជ្រាវ។ KCSM2025-07-19 03-11pm (ភ្នំពេញ)ការបញ្ជាជាមួយការស្តីបន្ទោសនេះរបស់អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផល នៃកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារ បន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ និងជាពិសេសប្រជុំលើប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online…

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការដកបទពិសោធន៍ការងារ ក្នុងការបង្ការទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាប បទល្មើសគ្រប់ប្រភេទ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការដកបទពិសោធន៍ការងារ ក្នុងការបង្ការទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាប បទល្មើសគ្រប់ប្រភេទ KCSM2025-07-19 01-20pm (ភ្នំពេញ)នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការដកបទពិសោធន៍ការងារ ក្នុងការបង្ការទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាប បទល្មើសគ្រប់ប្រភេទ និង(បទល្មើសអនឡាញខុសច្បាប់)៕

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៥ លើការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់រដ្ឋបាលខេត្តកំពត

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៥ លើការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់រដ្ឋបាលខេត្តកំពត KCSM2025-07-19 11-12am ខេត្តកំពត៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលសន្និសីទ បូកគោសាលាខេត្តកំពត បានប្រារព្ធកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៥ លើការងារអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់រដ្ឋបាលខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍…

រដ្ឋបាលខេត្តកំពត ប្តេជ្ញាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងអនឡាញខុសច្បាប់អោយអស់ពីមូលដ្ឋានរបស់ខ្លួន ។

រដ្ឋបាលខេត្តកំពត ប្តេជ្ញាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងអនឡាញខុសច្បាប់អោយអស់ពីមូលដ្ឋានរបស់ខ្លួន ។ KCSM2025-07-19 10-49am (កំពត)ឯកឧត្ត ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានប្ដេជ្ញារួមគ្នាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទ មិនឱ្យមានក្នុងមូលដ្ឋានទេ និងបានដាក់ចេញវិធានការទប់ស្កាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តម ក៏បានណែនាំដល់ «កាស៊ីណូខ្ញុំ និងកាស៊ីណូឋានសួគ៌បូកគោ» ដាច់ខាតត្រូវគោរពតាមច្បាប់របស់ គ.ល.ក។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដើម្បីត្រួតពិនិត្យការអនុវត្តបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំទុរេន ឯកឧត្តម…

អភិបាលខេត្តប៉ៃ លិន ប្តេជ្ញាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងអនឡាញខុសច្បាប់គ្រប់ប្រភេទ មិនឱ្យមានក្នុងមូលដ្ឋាន

អភិបាលខេត្តប៉ៃ លិន ប្តេជ្ញាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងអនឡាញខុសច្បាប់គ្រប់ប្រភេទ មិនឱ្យមានក្នុងមូលដ្ឋាន KCSM2025-07-18 05-16pm ប៉ៃលិន ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវ ប្ដេជ្ញារួមគ្នាដើម្បីបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទ មិនឱ្យមានក្នុងមូលដ្ឋាន ហើយត្រូវមានវិធានការទប់ស្កាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកជំទាវបណ្ឌិត បាន…

អភិបាលខេត្តឧត្ដរមានជ័យ ចុះប្រតិបត្តិការបង្ក្រាបការឆបោកតាមអនឡាញ និងបទល្មើសផ្សេងៗ ដោយឃាត់ខ្លួនជនសង្ស័យជាង ១០០នាក់

អភិបាលខេត្តឧត្ដរមានជ័យ ចុះប្រតិបត្តិការបង្ក្រាបការឆបោកតាមអនឡាញ និងបទល្មើសផ្សេងៗ ដោយឃាត់ខ្លួនជនសង្ស័យជាង ១០០នាក់ KCSM2025-07-18 05-01PM ឧត្ដរមានជ័យ ៖ អនុវត្តតាមបទបញ្ជា ០១ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រកបដោយប្រសិទ្ធភាពខ្ពស់ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីលោកស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត…

អនុវត្តបទបញ្ជាប្រមុខរាជរដ្ឋាភិបាល! កម្លាំងគណៈបញ្ជាការឯកភាពខេត្តកណ្ដាល ចូលរួមប្រតិបត្តិការត្រួតពិនិត្យរថយន្តដឹកជនបរទេសសង្ស័យបទល្មើស Online Scams, ចាប់ជនបរទេសជិត៥០០នាក់

អនុវត្តបទបញ្ជាប្រមុខរាជរដ្ឋាភិបាល! កម្លាំងគណៈបញ្ជាការឯកភាពខេត្តកណ្ដាល ចូលរួមប្រតិបត្តិការត្រួតពិនិត្យរថយន្តដឹកជនបរទេសសង្ស័យបទល្មើស Online Scams, ចាប់ជនបរទេសជិត៥០០នាក់ KCSM 18-07-2025 04:48PM (កណ្ដាល)៖ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងគណៈបញ្ជាការឯកភាពខេត្តកណ្តាល បានចុះត្រួតពិនិត្យរថយន្តដឹក ជនបរទេសក្នុងភូមិសាស្ត្រក្រុងតាខ្មៅ, ស្រុកកណ្តាលស្ទឹង និងក្រុងសំពៅពូន ក្រោយបានស្រាវជ្រាវ និងសង្ស័យថា មានជនបរទេសធ្វើសកម្មភាពលួចលាក់បង្កប់បទល្មើស Online Scams។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញជនជាតិបរទេសជាជនជាតិចិន, វៀតណាម, ឥណ្ឌូណេស៊ី, ហ្វីលីពីន, ប៉ាគីស្ថាន,…

ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយលទ្ធផល​ នៃកិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២៥

ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយលទ្ធផល​ នៃកិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២៥ KCSM2025-07-17 04-27PM (ភ្នំពេញ)ទីស្ដីការក្រសួងមហាផ្ទៃ៖ ថ្ងៃទី១៧​ ខែកក្ដដា​ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយលទ្ធផល​ នៃកិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២៥​ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣-២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុង Putrayaja ប្រទេសម៉ាឡេស៊ី។…

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្អាកជាបណ្តោះអាសន្ននូវមុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេត

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្អាកជាបណ្តោះអាសន្ននូវមុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេត KCSM 2025-07-16 04-16pm (ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។ ការសម្រេចនេះ បានធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី…