ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២៥
KCSM2025-07-17 04-27PM
(ភ្នំពេញ)ទីស្ដីការក្រសួងមហាផ្ទៃ៖ ថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣-២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុង Putrayaja ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី សមាជិក សមាជិកានៃក្រុមការ SOMTC-កម្ពុជា ជាច្រើនរូបទៀត ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ