Month: July 2025

សូមប្រុងប្រយ័ត្ន! ករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌

សូមប្រុងប្រយ័ត្ន! ករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌ KCSM2025-07-09 11-07am ថ្មីៗនេះមានការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម នូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែងកំពុងត្រូវការជំនួយសប្បុរសសង្គ្រោះបន្ទាន់ ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ពីជនខិលខូច ក្នុងគោលដៅឆបោកប្រាក់ប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកាទៅកាន់ពួកគេ។ ដោយសារបច្ចេកវិទ្យា AI កាន់តែមានភាពរីកចម្រើន ការបង្កើតរូបភាពសិប្បនិម្មិតនានា កាន់តែមានភាពស្រដៀងទៅនឹងរូបភាពពិតប្រាកដជាខ្លាំង ដែលធ្វើឱ្យសាធារណជនទូទៅកាន់តែមានផលពិបាកក្នុងការបែកចែករវាងរូបភាពពិតប្រាកដ និងរូបភាពសិប្បនិម្មិត។ ជនខិលខូចបានឆ្លៀតឱកាសនេះប្រើប្រាស់នូវរូបភាពសិប្បនិម្មិតទាំងនោះធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្នើសុំការបរិច្ចាគថវិកាជំនួសសប្បុរសទៅឱ្យពួកគេ។ ក្នុងន័យនេះ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកខាងលើ…

បិទនិងរុះរើផ្លាកយីហោទម្លាក់ចេញ បន្ទាប់ពីព្យាបាលបណ្ដាលឲ្យក្មេងប្រុសអាយុ ៨ខែម្នាក់ បានស្លា.ប់បាត់បង់ជីវិត

បិទនិងរុះរើផ្លាកយីហោទម្លាក់ចេញ បន្ទាប់ពីព្យាបាលបណ្ដាលឲ្យក្មេងប្រុសអាយុ ៨ខែម្នាក់ បានស្លា.ប់បាត់បង់ជីវិត KCSM2025-07-09 02-33pm ភ្នំពេញ ៖ មន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២ ត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះ បិទនិងរុះរើផ្លាកយីហោទម្លាក់ចេញ បន្ទាប់ពីព្យាបាលបណ្ដាលឲ្យក្មេងប្រុសអាយុ ៨ខែម្នាក់ បានស្លា.ប់បាត់បង់ជីវិត ។ ការចុះបិទមន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២ នេះ បានធ្វើឡើងកាលពី រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ដោយធ្វើឡើងទៅតាមសេចក្តីសម្រេច ស្តីពីការបិទមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់ ១២ លេខ៦០៤/២៥ រប ចុះថ្ងៃទី០៨…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប បានបន្តពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់លក្ខខណ្ឌ និងផែនទីនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប បានបន្តពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់លក្ខខណ្ឌ និងផែនទីនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ។ KCSM2025-07-08 02-51pm នាថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២៥ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់លក្ខខណ្ឌ និងផែនទីនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ដ.ន.ស.…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា ក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា ក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ KCSM2025-07-08 09-17am កំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។ ពិធីសម្ពោធសមិទ្ធផល នាពេលនេះ រៀបចំឡើងនៅវិទ្យាល័យឧដុង្គ ស្ថិតក្នុងភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់…

ប្រធានាធិបតីអាមេរិក ដូណាល់ ​ត្រាំ ប្រកាសយកពន្ធគយលើប្រទេសដៃគូពាណិជ្ជកម្ម១៤ ក្នុងនោះកម្ពុជាពី៤៩% មក ៣៦%

ប្រធានាធិបតីអាមេរិក ដូណាល់ ​ត្រាំ ប្រកាសយកពន្ធគយលើប្រទេសដៃគូពាណិជ្ជកម្ម១៤ ក្នុងនោះកម្ពុជាពី៤៩% មក ៣៦% ឳ KCSM2025-07-08 08-17am (ភ្នំពេញ)៖ ប្រធានាធិបតីអាមេរិក លោក​ដូណាល់​ត្រាំ​នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានសម្រេចយកពន្ធគយបដិការលេីប្រទេស ដៃគូពាណិជ្ជកម្មចំនួន១៤​ ក្នុងនោះរួមមាន៖ កម្ពុជា​៣៦%,​ ឥណ្ឌូណេស៊ី​៣២%, ថៃ​៣៦%, មីយ៉ាន់ម៉ា​៤០%​, ឡាវ​៤០%​,​ ម៉ាឡេស៊ី​២៥%​, បង់ក្លាដែស​៣៥%​, ជប៉ុន​២៥%​, សាធារណរដ្ឋកូរ៉េ​២៥%​, ទុយនេស៊ី​២៥%​, កាហ្សាក់ស្ថាន​២៥%​, អាហ្វ្រិកខាងត្បូង​៣០%​,…

មន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ បានជា-ប់ចោទព្យាបាលទារកអាយុ ៨-ខែម្នាក់បណ្ដាលឱ្យស្លា-ប់.!

មន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ បានជា-ប់ចោទព្យាបាលទារកអាយុ ៨-ខែម្នាក់បណ្ដាលឱ្យស្លា-ប់.! KCSM2025-07-07 10-11pm (ភ្នំពេញ)ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩:៣៥នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងមន្ទីរពេទ្យដែលស្ថិតនៅផ្ទះលេខ៦៤L ផ្លូវលេខ២៦៥ ភូមិទី១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយក្រុមគ្រួសារទារកអាយុ ៨ខែកើតទុកមិនសុខចិត្ត ប្ដឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យ និងស្រាវជ្រាវ។ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងសម្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងខាងលើ និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើបានចុះពិនិត្យមើលសពទារកខាងលើនេះ។ 📝សូមបញ្ជាក់ថាទារកដែលបានស្លាប់មានឈ្មោះ វង់ ចន្ទ វឌ្ឍនៈវិភូ…

រុស្សី មានបំណងជួយដល់អ៉ីរ៉ង់ ក្នុងការដោះស្រាយជម្លោះ និងកម្មវិធីនុយក្លេអ៊ែរ

រុស្សី មានបំណងជួយដល់អ៉ីរ៉ង់ ក្នុងការដោះស្រាយជម្លោះ និងកម្មវិធីនុយក្លេអ៊ែរ KCSM 2025-07-07 02:26pm ក្រសួងការបរទេសរុស្ស៉ី បានឱ្យដឹងថា លោករដ្ឋមន្រ្តី Sergei Lavrov បានជួបរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi នៅឯកិច្ចប្រជុំ BRICS កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ និងបានរំលឹកឡើងវិញពីបំណងជួយដោះស្រាយជម្លោះ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ ២០២៥។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៉ី បានបញ្ជាក់ថា…

អ្នកនាំពាក្យសម្ដេចតេជោ ផ្ដាំទៅក្រុមអ្នកស្ទង់មតិថៃ «កុំបារម្ភរឿងប្រជាប្រិយភាពសម្ដេចតេជោ និងសម្ដេចធិបតី ប៉ុន្ដែគួរខិតខំដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនវិញ»

អ្នកនាំពាក្យសម្ដេចតេជោ ផ្ដាំទៅក្រុមអ្នកស្ទង់មតិថៃ «កុំបារម្ភរឿងប្រជាប្រិយភាពសម្ដេចតេជោ និងសម្ដេចធិបតី ប៉ុន្ដែគួរខិតខំដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនវិញ» KCSM2025-07-07 09-13am ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៦ ខែកក្កដានេះ បានបង្ហាញការអស់សំណើច និងបានចាត់ទុកការស្ទង់មតិរបស់សារព័ត៌មានថៃមួយ ពីប្រជាពលរដ្ឋពលរដ្ឋថៃ លើការពេញចិត្ត ឬមិនពេញចិត្ត របស់ពលរដ្ឋថៃចំពោះសម្ដេចតេជោ ហ៊ុន សែន ខណៈសម្ដេចជាមេដឹកនាំកំពូលមួយរបស់របស់កម្ពុជា ដ៏មានប្រជាប្រិយភាព និងមានប្រជាពលរដ្ឋខ្មែរគោរពស្រឡាញ់បំផុតរួចទៅហើយ។ លោក ជា ធីរិទ្ធ…

លោក​ សាយ​ សំអាល់​ ៖​ “បងប្អូនប្រជាការពារពិតជាបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ហើយភាពប្រសើរឡើងនៃស្ថានភាពទូទៅនៃខេត្តព្រះសីហនុក៏មិនអាចកាត់ផ្តាច់បានពីការចូ

លោក​ សាយ​ សំអាល់​ ៖​ “បងប្អូនប្រជាការពារពិតជាបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ហើយភាពប្រសើរឡើងនៃស្ថានភាពទូទៅនៃខេត្តព្រះសីហនុក៏មិនអាចកាត់ផ្តាច់បានពីការចូ លរួមរបស់ប្រជាការពារនោះឡើយ។” KCSM2025-07-07 09-04am នេះជាការលេីកឡេីងរបស់លោក​ សាយ​ សំអាល់​ ក្នុងពិធីសំណេះសំណាល និងប្រគល់ឯកសណ្ឋាន សម្ភារៈ ជូនដល់ប្រជាការពារភូមិទាំង១៥ភូមិ ចំនួន៣៩២រូប ចំណុះសង្កាត់ទាំង៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ នាថ្ងៃ​ទី៥ ខែកក្កដា ឆ្នាំ​២០២៥។ #ប្រជាការពារ #ក្រុងព្រះសីហនុ #ភូមិឃុំសង្កាត់មានសុវត្ថិភាព #ភូមិឋានក្សេមក្សាន្ត…

ថៃមានចេតនាមិនចង់ឲ្យកម្ពុជា, រដ្ឋមន្ដ្រីក្រសួងវប្បធម៌កម្ពុជា ផ្ញើលិខិតរំលឹករដ្ឋមន្ដ្រីក្រសួងវប្បធម៌ថៃ លោកស្រី ផែថងថាន ឲ្យគោរពកិច្ចសន្យាផ្ដល់វត្ថុបុរាណខ្មែរ២០ដុំ ត្រឡប់មកកម្ពុជាវិញ

ថៃមានចេតនាមិនចង់ឲ្យកម្ពុជា, រដ្ឋមន្ដ្រីក្រសួងវប្បធម៌កម្ពុជា ផ្ញើលិខិតរំលឹករដ្ឋមន្ដ្រីក្រសួងវប្បធម៌ថៃ លោកស្រី ផែថងថាន ឲ្យគោរពកិច្ចសន្យាផ្ដល់វត្ថុបុរាណខ្មែរ២០ដុំ ត្រឡប់មកកម្ពុជាវិញ KCSM2025-07-06 05:12pm (ភ្នំពេញ)៖ រដ្ឋាភិបាលថៃ មានចេតនាមិនចង់ឲ្យវត្ថុបុរាណរបស់ខ្មែរវិលត្រឡប់មកប្រទេសដើមវិញ និងប្រើលេសអូសបន្លាយពេលវេលា ទើបលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ញើលិខិតផ្លូវការរំលឹកទៅលោកស្រី ផែថងថាន ស៉ីណាវ៉ាត្រ រដ្ឋមន្ដ្រីក្រសួងវប្បធម៌ថៃ ឲ្យគោរពកិច្ចសន្យាប្រគល់វត្ថុបុរាណខ្មែរ ចំនួន២០ដុំ ត្រឡប់មកប្រទេសកម្ពុជាវិញ។ ក្នុងលិខិតបែកធ្លាយដែលបង្ហោះនៅលើ Facebook ឈ្មោះ The Troll…