បិទនិងរុះរើផ្លាកយីហោទម្លាក់ចេញ បន្ទាប់ពីព្យាបាលបណ្ដាលឲ្យក្មេងប្រុសអាយុ ៨ខែម្នាក់ បានស្លា.ប់បាត់បង់ជីវិត
KCSM2025-07-09 02-33pm
ភ្នំពេញ ៖ មន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២ ត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះ បិទនិងរុះរើផ្លាកយីហោទម្លាក់ចេញ បន្ទាប់ពីព្យាបាលបណ្ដាលឲ្យក្មេងប្រុសអាយុ ៨ខែម្នាក់ បានស្លា.ប់បាត់បង់ជីវិត ។
ការចុះបិទមន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២ នេះ បានធ្វើឡើងកាលពី រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ដោយធ្វើឡើងទៅតាមសេចក្តីសម្រេច ស្តីពីការបិទមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់ ១២ លេខ៦០៤/២៥ រប ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមលោកវេជ្ជបណ្ឌិត កែវ វិបុល អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ,លោក កែវ សុភា អភិបាលរង នៃគណៈអភិបាលខណ្ឌទួលគោក និងអាជ្ញាធសង្កាត់ ។
មន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់១២ ស្ថិតនៅផ្ទះលេខ២៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងឱកាសនោះគណៈកម្មការ ក៏បានប្រគល់សេចក្តីជូនលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ដែលជាម្ចាស់ទុនមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ផងដែរ ៕