កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ លើទឹកដីសៀមរាប-អង្គរ បានបើកជាផ្លូវការជាមួយនឹងវត្តមានថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយ ២៦ប្រទេស តែអវត្តមានតំណាងរបស់ថៃ
កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ លើទឹកដីសៀមរាប-អង្គរ បានបើកជាផ្លូវការជាមួយនឹងវត្តមានថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយ ២៦ប្រទេស តែអវត្តមានតំណាងរបស់ថៃ KCSM 22-07-2025 02:09pm (សៀមរាប)៖ ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ» មានអ្នកសារព័ត៌មានចូលរួមមកពីប្រទេសជាសមាជិកចំនួន ២៦ប្រទេស នៅក្នុងទ្វីបអាសុី និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយ។ កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ The…