ឯកឧត្តមបណ្ឌិត ផែន សុផលអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបប្រចាំខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ
KCSM2025-07-20 05-08pm
(កំពត)នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតផែនសុផល សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យនិងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គភ្នំតូចអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបប្រចាំខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ នៅសាលប្រជុំសាលាស្រុកអង្គរជ័យ។
សមាសភាពចូលរួមមាន! ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ និង១១ឃុំនៃស្រុកអង្គរជ័យ លោកស្រីប្រធានក្រុមប្រឹក្សាស្រុកអង្គរជ័យ លោកអភិបាលរងស្រុក លោកប្រធានកាល័យអប់រំស្រុក លោកប្រធានកាល័យសុខភាពប្រតិបត្តិស្រុក លោកអធិការនគរបាលស្រុកអង្គរជ័យ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង ១១ លោក លោកស្រីប្រធានមណ្ឌលសុខភាពទាំង ១១ឃុំ លោកនាយក នាយិកាវិទ្យាល័យទាំង០៥ អនុវិទ្យាល័យទាំង ១០ លោកនាយក នាយិកាបឋមសិក្សា ទាំង ៤៣នៃស្រុកអង្គរជ័យ សរុបចំនួន ១៣៤នាក់ស្រី ១៤នាក់។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យបានរៀបចំការប្រឡងសាកល្បង មធ្យមសិក្សាទុតិតភូមិ នៅថ្ងៃទី៤ ទី៥ ខែសីហា ឆ្នាំ២០២៥ និងប្រឡង ធម្យមសិក្សាទុតិយភូមិ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ និងបានណែនាំមានការប្រឡងប្រណាំងសេវា សាលាបឋមសិក្សាគំរូទូទាំងស្រុកអង្គរជ័យ និងរៀនចំសំអាត
បរិស្ថានអោយបានល្អនៅជុំវិញសាលារៀនតាមផ្លូវសាធារណៈនិងទីប្រជុំជនដើម្បីទទួលបានសុខភាពល្អ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានណែនាំនិងផ្ដាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋកុំឲ្យមានការភាន់ច្រឡំអំពីបញ្ហាព្រំដែន ដែលក្រុមជ្រុលនិយមមួយក្តាប់តូចដែលបំភ្លៃព័ត៌មានខុសពីការពិតដែលរដ្ឋាភិបាល កំពុងដោះស្រាយ ដោយសន្តិវិធីដែលមានសម្ដេចបវរអធិបតីហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី ឱ្យមានភាពអត់ធ្មត់និងដោះស្រាយទៅតុលាការ អន្តរជាតិ(ICJ) ហើយសូមជឿជាក់នៅបណ្ដាញសង្គមរបស់ក្រសួងព័ត៌មាន ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃនិងបណ្ដាញព័ត៌មានផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាល។
ជាកិច្ចបញ្ចប់ឯកឧត្តមបណ្ឌិតសភាចារ្យជូនពរឯកឧត្តមលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាទទួលបាននូវសុខភាពល្អបរិបូណ៌និងទទួលបានជ័យជំនះគ្រប់ភារកិច្ច។
កម្មវិធីនេះបញ្ចប់ត្រឹមម៉ោង១១:០០ នាទី