គ្រឿងញៀនចំនួន ៤៣៣គីឡូក្រាម ដែលបង្ក្រាបបាននៅខេត្តកំពង់ចាម ត្រូវបានដុតកម្ទេចចោល អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
គ្រឿងញៀនចំនួន ៤៣៣គីឡូក្រាម ដែលបង្ក្រាបបាននៅខេត្តកំពង់ចាម ត្រូវបានដុតកម្ទេចចោល អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន KCSM2025-06-30 03-53pm ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដុតកំទេចចោលគ្រឿងញៀនចំនួន ៤៣៣គីឡូក្រាម ដែលជាគ្រឿងញៀនធ្វើការបង្ក្រាបបាន នៅពេលចរាចរឆ្លងកាត់ខេត្តកំពង់ចាម នាពេលកន្លងមក និងមួយចំនួនតូច បង្ក្រាបបាននៅក្នុង ភូមិសាស្ត្រខេត្តកំពង់ចាម។ ការដុតកម្ទេចចោលគ្រឿងញៀននេះ ធ្វើឡើងក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោម ប្រធានបទ «រួមគ្នា បង្កា ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ក្នុងស្រុកចំការលើ…