ឯកឧត្តមបណ្ឌិត ផែន សុផល និង លោកជំទាវបណ្ឌិត សុីន សុផលដានីតា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សស្រុក អង្គរជ័យ ខេត្តកំពត ។

KCSM2025-06-28 01-48pm

(កំពត)នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ផែន សុផល អនុប្រធានក្រុមកាងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកអង្គរជ័យ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាមូលដ្ឋានឃុំអង្គភ្នំតូច និងលោកជំទាវបណ្ឌិត សុីន សុផលដានីតា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកអង្គរជ័យ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំអង្គភ្នំតូច បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គរជ័យ ។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកសមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គរជ័យ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកសមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋាន ១១ឃុំ និងលោក លោកស្រី សមាជិក សមាជិកាអចិន្រ្តៃយ៍គណបក្សស្រុក និងលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក CPP លោក លោកស្រី សមាជិក សមាជិកាលោកប្រធាន អនុប្រធាន គណៈកម្មការ ស២៧, ស២៦.១,ស២៦.២ និងក្រុមយុវជនទាំង៤ប្រភេទ។