ជនជាតិចិន ខឹងចោរកង់៣ឥណ្ឌាលួចកាត់ខ្សែភ្លើង ក៏បើករថយន្តដេញបុកបណ្តាលឱ្យក្រឡាប់..!
ជនជាតិចិន ខឹងចោរកង់៣ឥណ្ឌាលួចកាត់ខ្សែភ្លើង ក៏បើករថយន្តដេញបុកបណ្តាលឱ្យក្រឡាប់..! KCSM2025-05-08 10-13am ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាល បន្ទាប់ពីបើករថយន្តដេញបុក ក្រឡាប់កង់៣ឥណ្ឌា បន្ទាប់ពីពួកគេលួចកាត់ខ្សែភ្លើង កាលពីវេលាម៉ោង ៣:១៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ទល់មុខក្រុមហ៊ុនលក់រថយន្ត BYD សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីអ្នកបកប្រែឲ្យជនជាតិចិន បានឱ្យដឹងថា ជាញឹកញាប់សម្ភារប្រើប្រាស់ និងខ្សែភ្លើងដែលមាននៅក្នុងក្រុមហុនគ្រឿងសំណង់ និងអគ្គិសនីក្រុង សុងឆេងតុង ត្រូវបានគេលួច…